ព័ត៌មានជាតិ

សម្តេចធិបតី ៖ ការប្រឡងជ្រើសរើសនគរបាល ទាហាន ត្រូវធ្វើដោយតម្លាភាពនិងយុត្តិធម៌

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានផ្តល់អនុសាសន៍ ណែនាំឲ្យប្រឡងការជ្រើសរើសនគរបាល នាយទាហាន ត្រូវធ្វើឡើងដោយតម្លាភាព និងយុត្តិធម៌ ដើម្បីផ្តល់ទំនុកចិត្តឲ្យ បេក្ខជនមានភាពជឿជាក់ ឲ្យដូចទៅនឹង ក្រសួងមុខងារសាធារណៈសហការជាមួយក្រសួងផ្សេងទៀត ក្នុងការប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិល ។

នាឱកាសអញ្ជើញបិទសន្និបាតរបស់ក្រសួង មុខងារសាធារណ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥សម្តេចធិបតី បានកោតសរសើរចំពោះការប្រឡង ជ្រើសរើសមន្រ្ដីរាជការ ស៊ីវិល នាពេលកន្លងមក ដែលបានអនុវត្តប្រកបដោយតម្លាភាព យុត្តិធម៌ដែលទទួលបានការគាំទ្រ ពីគ្រប់មជ្ឈដ្ឋាន នៅទូទាំងប្រទេសជា ពិសេសឪពុក-ម្តាយនិងអាណាព្យាបាល របស់បេក្ខជនប្រឡង។

សម្តេចធិបតីបន្តថា ជាមួយគ្នានេះដែរ ចំពោះការប្រឡង រើសទាហាន នគរបាលត្រូវធ្វើយ៉ាងណា ឲ្យដំណើរការទៅប្រកប ដោយតម្លាភាព យុត្តិធម៌ ដើម្បីបេក្ខជនប្រឡងជាប់មានមោទកភាព ហើយចំពោះបេក្ខជនប្រឡងធ្លាក់វិញដោយអស់ចិត្ត ។ សម្តេចធិបតីអះអាងថា ការធ្វើបែបនេះ ដើម្បីឲ្យទៅនឹង ដូចការប្រឡងជ្រើសរើសមន្ត្រីរាជការ ដែលសហការរៀបចំ ដោយក្រសួងមុខងារសាធារណៈ ជាមួយក្រសួង ស្ថាប័ន និងជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ។

សម្តេចធិបតីគូសបញ្ជាក់ថា “ខ្ញុំសូមឲ្យស្ថាប័នផ្សេងទៀតកែប្រឡង ព្រោះយើងតែប្រឡងមន្រ្តីរាជការស៊ីវិល ប្រឡងកងទ័ព ប្រឡងនគរបាល ត្រូវខិតខំធ្វើយ៉ាងណាឲ្យ មានសុក្រឹត្យភាពបន្តទៀត ដើម្បីរើស ។ ផ្តល់ឱកាសស្មើគ្នា ផ្តល់ឱកាស ដើម្បីយើងមានជឿទុកចិត្ត។ អានេះហើយគឺជាវិធីសាស្រ្តមួយ ដែលល្អបំផុតនៅក្នុងការជ្រើសរើស”។

ប៉ុន្តែទោះបីជាយ៉ាងណា សម្តេចនាយករដ្ឋមន្រ្តី បានបង្ហាញ ក្តីសង្ឃឹមថា ទោះជាពេលនេះ មិនទាន់មានភាព សុក្រឹត្យ១០០%ក្តី តែការប្រឡងជ្រើសរើស មន្រ្តីនឹងឈាន ទៅមានភាពសុក្រឹត្យទាំងស្រុង នៅពេលខាងមុខ ជាក់ជាមិនខាន ៕

To Top