ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ ថ្លែងអំណរគុណសប្បុរសជន ក្នុងការឧបត្ថម្ភគ្រឿងឧបភោគ និងថវិកា ជូនអង្គភាពប្រើប្រាស់ជាប្រយោជន៍ជាក់ស្តែង

ភ្នំពេញ៖ តំណាងកងរាជអាវុធហត្ថរាជធានីភ្នំពេញ​ បានសម្តែងនូវការថ្លែងអំណរគុណចំពោះ លោក កាំង សៅរ៍សិរី និងលោកស្រី ឃុយ ស្រីមុំ រួមជាមួយលោក លឹម ប៊ុនហុក និងលោកស្រី ឃូ សុខហ័ង ដែលបាននាំយក អង្ករ ចំនួន២តោន និងមី ចំនួន៨០កេស និងថវិកា ចំនួន២លានរៀល មកប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ជាក់ស្តែងក្នុងអង្គភាព។

ពិធីប្រគល់​និងទទួលការឧបត្ថម្ភគាំទ្រពីសប្បុរជនខាងលើនេះ ធ្វើឡើងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។ ក្នុងនោះក្រុមការងារ តំណាងឱ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនទាំងអស់ ដែលមានចិត្តសប្បុរសឧបត្ថម្ភ និងគាំទ្រ ដល់អាវុធហត្ថរាជធានីភ្នំពេញ នាពេលកន្លងមក ក៏ដូចជាក្នុងពេលនេះផងដែរ៕

To Top