ព័ត៌មានជាតិ

សម្ដេចតេជោ ផ្ដាំទៅក្រុមប្រឆាំង កុំព្យាយាមបំបែកផ្ទៃ ក្នុងគណបក្សប្រជាជន

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា ផ្ដាំទៅក្រុមប្រឆាំង កុំព្យាយាមបំបែកផ្ទៃ ក្នុងគណបក្សប្រជាជន។

ថ្លែងក្នុងពិធីបំពាក់ ឋានន្តរសក្តិថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទជូន សម្ដេចពិជ័យសេនា ទៀបាញ់ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា មានមតិខ្លះលើកឡើងថា បាត់សម្ដេចក្រឡាហោម ស ខេង មិនឃើញដំឡើងឋានន្តរសក្តិដូចសម្ដេចទៀ បាញ់ និងសម្ដេច ម៉ែន សំអន។

សម្ដេចបញ្ជាក់ថា «អ្នកព្យាយាមបំបែកផ្ទៃ ក្នុងគណបក្សប្រជាជន តែរលាយខ្លួនឯង»។

To Top