ព័ត៌មានជាតិ

យុវជនបីបានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូបុករថយន្ត នៅស្រុកភ្នំស្រួច

កំពង់ស្ពឺ: យ៉ាងហោចណាស់មនុស្សបីនាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូបុកជាមួយ រថយន្តនៅ តាមបណ្តោយផ្លូវជាតិ លេខ៤ ចន្លោះបង្គលគីឡូម៉ែត្រ៦៥-៦៦ ត្រង់ចំណុចភូមិក្រាំងខ្ជាយ ឃុំតាំងស្យា ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី២០ខែមីនាឆ្នាំ២០២៥ ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញម៉ូតូមួយគ្រឿង ម៉ាកហុងដាC125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GY9242 បើកបរដោយឈ្មោះ ម៉ុត រ៉ាក់ ភេទប្រុស អាយុ១៧ឆ្នាំ (ស្លាប់) រស់នៅភូមិព្រៃខ្លា ឃុំព្រៃខ្លា ស្រុកកោះអណ្តើក ខេត្តតាកែវ ឌុបមនុស្សចំនួន៣នាក់ ៖
១-ឈ្មោះ អាត សំអូន ភេទប្រុស អាយុ១៧​ឆ្នាំ(ស្លាប់) រស់នៅភូមិកំពុងប្រហុក ឃុំ​កោះ​ជីរាំង ស្រុឯកភ្នំ ខេត្តបាត់​ដំបង
២-ឈ្មោះ សាម ផានិ ភេទប្រុស អាយុ១៦​ឆ្នាំ(ស្លាប់) រស់នៅភូមិសំរោង ឃុំពោធ៍ស្រុកកំពង់ឆ្នាំង កំពង់ឆ្នាំង​ ។
បើកបរពីទិសខាងលិចទៅទិសខាងកើត ដល់ចំណុចកើតហេតុខាងលើ បានបុករថយន្តមួយគ្រឿង ម៉ាកហ៉ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3I-3885 ។ បើកបរដោយឈ្មោះ ឡាំ ភាង ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិក្រែក ឃុំក្រែក ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ដែលកំពុងបើក បរបញ្ច្រាសទិសគ្នា ពេញទំហឹងបណ្តាល ឲ្យយុវជនទាំងបីស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្តងទៅ ។

សមត្ថកិច្ចបានបន្តទៀតថា ក្រោយកើតហេតុមន្ត្រី ជំនាញបានប្រគល់សពជនរងគ្រោះ ឱ្យក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី ។
ចំពោះវត្ថុតាងរថយន្តនិងម៉ូតូ យកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនីតិវិធី៕
ដោយ:សុខ សុភ័ណ្ឌ
       

To Top