ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសពីតម្លៃ អតិបរមាលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយលក់រាយប្រេងឥន្ធនៈទាំងអស់ សម្រាប់អនុវត្តចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ គឺប្រេងសាំងធម្មតា តម្លៃ ៣ ៨៥០រៀលក្នុង១លីត្រ (តម្លៃថេរ) ខណៈប្រេងម៉ាស៊ូតតម្លៃ ៣ ៧០០រៀលក្នុង១លីត្រ (តម្លៃថេរ) បើធៀបទៅ១០ថ្ងៃមុន៕