ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីសម្រេចចុះឈ្មោះ គណបក្សសន្តិភាពជាតិ សរសេរអក្សរកាត់ គ.ស.ជ ក្នុងបញ្ជីគណបក្ស នយោបាយនៅក្រសួងមហាផ្ទៃ ដោយមានអាសយដ្ឋានទីស្នាក់ការកណ្តាលនៅផ្ទះលេខ៦៩z ផ្លូវបេតុង ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងនោះដែរ ក្រសួង ក៏បានណែនាំ គណបក្សសន្តិភាពជាតិ ត្រូវធ្វើសកម្មភាព និងបំពេញកាតព្វកិច្ច ស្របតាមច្បាប់ស្តីពីគណបក្ស នយោបាយ លិខិតបទដ្ឋានគតិយុត្តនានា ជាធរមាននិងលក្ខន្តិកៈ របស់ខ្លួនដូចបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ៕
