ព័ត៌មានជាតិ

លោក សយ សុភា និពន្ធនាយក សារព័ត៌មាន ដើមអម្ពិល និងក្រុមគ្រួសារ ចូលថ្វាយបង្គំព្រះសង្ឃ នៅវត្តខ្មែរសាមគ្គី នៅរដ្ឋវីជីនៀ

ទីក្រុងRichmond រដ្ឋVirginia: លោក សយ សុភា និពន្ធនាយកសារព័ត៌មាន ដើមអម្ពិល និងកូនស្រី ព្រមទាំងក្រុមគ្រួសារ នៅរសៀលថ្ងៃសុក្រ ទី ២១ ខែ មីនា ឆ្នាំ២០២៥ បានមកក្រាបថ្វាយបង្គំព្រះសង្ឃ នាវត្តខ្មែរសាមគ្គី ក្នុងឱកាសលោកនិងក្រុមគ្រួសារ លេងបងប្អូន នៅសហរដ្ឋអាមេរិក ។

លោក សយ សុភា បានថ្លែងថា លោក មានសេចក្តីសោមនស្សរីករាយ ដែលបានមកដល់វត្តខ្មែរសាមគ្គី ជាលើកទី២ ដែលកាលលើកទី១ នៅឆ្នាំ២០២២។

លោកនិពន្ធនាយក បានកត់សម្គាល់ពីការរីកចម្រើនរបស់វត្តខ្មែរសាមគ្គី នៅក្នុងការកសាងសមិទ្ធផលនានា ដែលជាការចូលរួមពុទ្ធបរិស័ទ គ្រប់មជ្ឈមដ្ឋាននៅសហរដ្ឋអាមេរិក និយាយជារួម និងនិយាយដោយឡែក ពលរដ្ឋខ្មែរអាមេរិកាំង នៅរដ្ឋVirginia ។

លោក សុភា បានក៏ថ្លែងអំណរគុណដល់ពូមីង និងក្រុមគ្រួសារ នៅ រដ្ឋវិជីនៀ ដែលបានជួយសម្រួល ផ្តល់ការស្នាក់ និងធ្វើដំណើរផ្សេងៗ។

លោក សយ សុភា ក្នុងដំណើរស្នាក់នៅសហរដ្ឋអាមេរិក រយៈពេល១២ថ្ងៃ ក៏បានចូលជួបសម្តែងការគួរសម ជាមួយមន្ត្រីស្ថានទូតខ្មែរ ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន ផងដែរ៕

To Top