ព្រះសីហនុ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងសិស្ស អគារទីចាត់ការ ព្រមទាំងសមិទ្ធផលផ្សេងៗទៀត ដែលជាអំណោយដ៏ថ្លៃថ្លាបំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅក្នុងវិទ្យាល័យ ហ៊ុន សែន វាលរេញ។
អគារសិក្សាដែលជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សរុបចំនួន ៩៤អគារ ស្មើនឹង ១ ១០៣បន្ទប់ ក្នុងនោះរួមមាន៖
-វិទ្យាល័យចំនួន ១៣អគារ ស្មើនឹង២៨៤បន្ទប់
-សាលាបឋមសិក្សាចំនួន៤៣អគារ ស្មើនឹង៤៣០បន្ទប់
-ទីចាត់ការចំនួន ២០អគារ ស្មើនឹង៦០បន្ទប់
-អគារស្នាក់នៅចំនួន ១១អគារ ស្មើនឹង២៤០បន្ទប់ អគារកាត់ដេរចំនួន ២អគារ ស្មើនឹង ៤បន្ទប់ និង
-សាលាគរុកោសល្យ និងវិក្រឹត្យការខេត្ត ១អគារ ស្មើនឹង៣២បន្ទប់
-វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ។
សូមបញ្ជាក់ថា វិទ្យាល័យ ហ៊ុន សែន វាលរេញ ក្នុងឆ្នាំសិក្សា ២០២៤-២០២៥ មានគ្រូបង្រៀនសរុបចំនួន ៩០នាក់ ស្រី២៤នាក់ សិស្សសរុបចំនួន ២ ១៧៩នាក់ ស្រី ១ ១៧៤នាក់ មានអគារជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមមាន អគារសិក្សាចំនួន ២ខ្នង ៣ជាន់ ស្មើនឹង៦០បន្ទប់ អគារទីចាត់ការ ០១ខ្នង ៣បន្ទប់ អគារស្នាក់នៅ(សិស្ស គ្រូ)២ខ្នង ស្មើនឹង៤០បន្ទប់ និងអគារធនធានដែលមានបណ្ណាល័យ បន្ទប់ពិសោធន៍ បន្ទប់កុំព្យូទ័រ និងបន្ទប់ប្រជុំដែលជាគម្រោងប្រើប្រាស់ថវិកា ធនាគារពិភពលោក (World Bank) របស់ក្រសួងអប់រំ យុវជន និងកីឡា៕

