ភ្នំពេញ ៖ លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការ កងទ័ពជើងទឹក បានអនុញ្ញាតឱ្យ នាយការិយាល័យ អនុព័ន្ធយោធា សហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជូនពរក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ នាទីបញ្ជាការដ្ឋាន កងទ័ពជើងទឹកជ្រោយចង្វារនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ។






