ភ្នំពេញ ៖ ក្រុមហ៊ុនផលិតភាពយន្ត Bright Bay Creativeរបស់សហរដ្ឋអាមេរិក បានស្នើសុំកិច្ចសហការគាំទ្រ ពីក្រសួងទេសចរណ៍ លើគំរោងថតវីដេអូ បែបផ្សងព្រេង នៅប្រាសាទអង្គរវត្ត និងតំបន់ផ្សេងៗទៀត ក្នុងខេត្ត សៀមរាបនា ពេលខាងមុខ ។

ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក MICHAEL W. FAHEY ផលិតករភាពយន្តពីក្រុមហ៊ុន Bright Bay Creative កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ការសម្រេចយកប្រទេសកម្ពុជា ពិសេសប្រាសាទអង្គរវត្តជាទីតាំងថត ផ្អែកលើកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយសង្គម សុវត្ថិភាពដ៏ល្អ រួមទាំងភាពល្បីល្បាញ ជាបេតិកភណ្ឌពិភពលោក បដិសណ្ឋារកិច្ច ដ៏រួសរាយ និងរាក់ទាក់របស់ ប្រជាជនកម្ពុជា ។

ជាលទ្ធផលនៃជំនួបដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្កានេះ លោករដ្ឋមន្ត្រី ហួត ហាក់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគំរោងវីដេអូ និងការសម្រេចចិត្តដ៏ត្រឹមត្រូវ របស់ក្រុមហ៊ុន ដែលបានជ្រើសរើសប្រទេសកម្ពុជា ជាទីតាំងថត និងសូមស្វាគមន៍ និងផ្តល់កិច្ចសហការគាំទ្រ ដល់ក្រុមហ៊ុន។

សូមបញ្ជាក់ថា ក្រុមហ៊ុនបានផលិតនូវវីដេអូ ស្តីពីដំណើរផ្សង ព្រេងក្នុងប្រទេសនានា ជាពិសេសតាមបណ្តាតំបន់ បេតិកភណ្ឌពិភពលោកជាច្រើន ដោយរាល់វីដេអូនីមួយៗ ទទួលបានការទស្សនា និងតាមដានជិត២០០លាននាក់៕




