ភ្នំពេញ ៖ សហរដ្ឋអាមេរិក បានធ្វើមាតុភូមិនិវត្តន៍ អដិ្ឋធាតុយុទ្ធជន ដែលរកឃើញនៅកន្លែង យន្តហោះសហរដ្ឋអាមេរិកធ្លាក់ និងបាត់នៅខេត្តរតនគីរី កាលពី៥៥ឆ្នាំមុន ។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកស្រីភារធារី Bridgette Walker និងលោក សៀង ឡាប្រេស អនុប្រធានគណៈកម្មាធិការ នៃព្រះរាជាណាចក្រកម្ពុជា ទទួលបន្ទុកឈ្លើយសឹក និងយុទ្ធជនបាត់ខ្លួន ។

តាមរយៈគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានគូសបញ្ជាក់ថា« អង្គភាពទទួលបន្ទុកផ្នែកឈ្លើយសឹក និងយុទ្ធជនបាត់ខ្លួន របស់ក្រសួងការពារជាតិ សហរដ្ឋអាមេរិក (DPAA) ផ្នែកក្រុមបូរាណវិទ្យា ដែលមានឈ្មោះថា Ohio Valley Archaeology និង ក្រុមហ៊ុន Golden West បានធ្វើការគាស់កកាយ ដោយមានការជួយដ៏រឹងមាំ ពីគណៈកម្មាធិការកម្ពុជា ទទួលបន្ទុកផ្នែកឈ្លើយសឹក និងយុទ្ធជនបាត់ខ្លួនក្នុងសង្គ្រាម ។

នេះគឺជាជំហានដ៏ធំមួយ ក្នុងការផ្តល់ចម្លើយដល់គ្រួសារ របស់យុទ្ធជនបាត់ខ្លួន»៕

