ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាឲ្យគ្រប់អភិបាលខណ្ឌទាំង១៤ ត្រូវចុះពិនិត្យតាមដាន ជាប់ជាប្រចាំ ចំពោះក្រុមប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងអាគារចាស់ៗ និងខ្ពស់ៗ ក្រោយមាន គ្រោះរញ្ជួយដីនៅថៃ ដើម្បីការពារសុវត្ថិភាពពួកគាត់ ខ្លាចជួបគ្រោះថ្នាក់ ជាយថាហេតុណាមួយកើតឡើង ដោយមិនដឹងជាមុន ។ នេះបើតាមលោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរាជធានីភ្នំពេញ នារសៀលថ្ងៃ២៨ មីនា ៕

