ភ្នំពេញ៖លោក សឿម ប៊ុនរិទ្ធិ អ្នកនាំពាក្យរដ្ឋបាល ខេត្តបាត់ដំបង ថ្លែងឱ្យដឹងថា គ្មានការរញ្ជួយដីទេ នៅក្នុងខេត្តបាត់ដំបង ទោះបីប្រទេសថៃ ជាប់នឹងខេត្តបាត់ដំបង មានការរញ្ជួយដីខ្លាំង ។
ការលេីកឡេីងរបស់លោក សឿម ប៊ុនរិទ្ធិ ធ្វេីឡេីងបន្ទាប់ពី នៅរសៀលម៉ោងប្រមាណជា ១៖៣០នាទីថ្ងៃទី២៨ខែមីនា នេះមានគ្រោះរញ្ជួយដីខ្លាំងមួយ កើតឡើងនៅក្នុងទីក្រុងបាងកក និងខេត្តជុំវិញបណ្តាល ឱ្យមានការបាក់រលំអាគារ និងការដ្ឋាន សាងសង់មួយចំនួន។ ព័ត៌មានបឋម គិតត្រឹមម៉ោង ៣៖១៥នាទីរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ គឺនៅការដ្ឋាន ដែលបាក់រលំអាគារមួយ កន្លែងមានពលករបរទេស ចំនួនប្រមាណជា ៣០នាក់ អាចនៅជាប់គាំងក្នុងអាគារ ប៉ុន្តែមិនទាន់អាចបញ្ជាក់បានថា មានជនជាតិណាខ្លះ ។ អាជ្ញាធរថៃកំពុងធ្វើការសង្រ្គោះ និងជន្លៀស ៕
