ព័ត៌មានជាតិ

សិស្សថ្នាក់ពីរភាសា បារាំង-ខ្មែរ នៃវិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបង ផ្តួលសិស្សវៀតណាម ដណ្តើមលេខ១ ពីការប្រកួតបញ្ចេញ មតិជាសាធារណៈ លក្ខណៈអន្តរជាតិ នៅម៉ាឡេស៊ី

ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបង្ហោះលើបណ្តាញ សង្គមហ្វេសប៊ុក បង្ហាញយុវសិស្សពីររូប អមដោយពាន មេដាយ និងលិខិតបញ្ជាក់ពីការចូលរួម ប្រកួតបញ្ចេញមតិជាសាធារណៈលក្ខណៈអន្តរជាតិ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា «យុវសិស្សពីរនាក់នេះ ជាបេក្ខជននិងបេក្ខនារីឆ្នើមទាំង២រូប មកពីថ្នាក់ពីរភាសាបារាំង-ខ្មែរ នៃវិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបង និងតំណាងឱ្យប្រទេសកម្ពុជា ទទួលបានចំណាត់លេខ (១) ក្នុងការប្រកួត បញ្ចេញមតិជាសាធារណៈ (Concours d’éloquence)លក្ខណៈអន្តរជាតិ នៅវគ្គផ្ដាច់ព្រ័ត្រទល់ នឹងក្រុមបេក្ខជន មកពីប្រទេសវៀតណាម ក្នុងក្របខ័ណ្ឌគ្រឹះស្ថានសិក្សា ទទួលបានស្លាកសញ្ញា ឡាប៊ែលហ្រ្វង់(LabelFrancÉducation)»៕

To Top