ព័ត៌មានជាតិ

ពិធីប្រគល់ ទទួលសមិទ្ធផល នៃគម្រោងសុខុមាលភាព សាធារណ: សម្រាប់ជីវភាព រស់នៅ របស់ប្រជាជនកម្ពុជា “សកម្មភាព ផ្សារភ្ជាប់សមានចិត្ត នៃខេត្តយូណាន”

ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែមីនា ពិធីប្រគល់-ទទួលសមិទ្ធផល នៃគម្រោងសុខុមាលភាព សាធារណៈសម្រាប់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា សកម្មភាពផ្សារភ្ជាប់សមានចិត្តនៃ ខេត្តយូណាន បានប្រារព្ធឡើងនៅសាលាមធ្យមសិក្សា ហ៊ុនសែន រុនតាឯក ក្នុងទីក្រុងដីជេ សែនខេត្តសៀមរាប។

លោក តឹក រ៉េតសំរេច រដ្ឋលេខាធិការប្រចាំការ ក្រសួងរៀបចំដែន ដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម Shi Yu Gang អនុប្រធានលេខាបក្សកុម្មុយនីស្ត ចិនខេត្តយូណាន មន្ត្រីពាក់ព័ន្ធ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តសៀ មរាប និងខេត្តយូណានប្រទេសចិន ព្រមទាំងតំណាងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃសាលាបានចូលរួមក្នុងពិធីប្រគល់នេះ។

លោក Shi Yu Gang បានចង្អុលបង្ហាញថា តាំងពីយូរអង្វែងមកហើយ ប្រទេសចិន និងកម្ពុជាបានគាំទ្រយ៉ាងមុតមាំគ្នាទៅវិញទៅមក ហើយចំណងមិត្តភាព ជាដែកត្រូវបានពង្រី ងជាបន្តបន្ទាប់។ នាពេលថ្មីៗនេះ លោកប្រធានាធិបតី Xi Jinping បានទៅបំពេញទស្សនកិ ច្ចនៅខេត្ត Yunnan ហើយបានចង្អុលបង្ហាញថា ខេត្តYunnan គួរតែពង្រីកការផ្លាស់ប្តូរ និង កិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាងក្នុងវិស័យសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ទេពកោសល្យ ការថែទាំវេជ្ជសាស្ត្រ វប្បធម៌ ជាដើម ដើម្បីធ្វើឲ្យការសាងសង់រួមគ្នាប្រកប ដោយគុណភាពខ្ពស់នៃ “ខ្សែក្រវាត់ និងផ្លូវ” ជាក់ស្តែង និងអាចចូលដំណើរការបាន។

ខេត្តយូណានបានតម្រឹមយ៉ាងជិតស្និទ្ធជាមួយនឹងផែនការអភិវឌ្ឍន៍នៃប្រទេសជិតខាង ហើយយើងទទូចលើការធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅ និងសុខុមាលភាព របស់ប្រជាជ នក្នុងតំបន់ជាផ្នែកសំខាន់នៃការងាររបស់យើង។ ក្នុងរយៈពេលបីឆ្នាំមកនេះ ខេត្តយូណាន បានអនុវត្តគម្រោង សុខុមាលភាពសាធារណ:សម្រាប់ជីវភាពរស់នៅរបស់ប្រជាជន “សកម្ម ភាពផ្សារភ្ជាប់សមានចិត្តនៃខេត្តយូណាន” ចំនួន ១៤២គម្រោងក្នុង ១៨ ប្រទេស និងគម្រោ ង “តូច និងមានប្រយោជន៍” ចំនួន ១៥ នៅខេត្តសៀមរាប រាជធានីភ្នំពេញ និងកន្លែងផ្សេង ទៀតក្នុងប្រទេសកម្ពុជា។ ការអនុវត្តគម្រោងនេះបាននាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់ ប្រជាជន ហើយក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខេត្តយូណាន ក្នុងការកសាងសហគមន៍រួ មវាសនារវាងចិននិងកម្ពុជាក្នុងយុគសម័យថ្មី។

ខេត្តយូណាននឹងបន្តផ្តល់អាទិភាពដល់គម្រោង “តូច និងមានប្រយោជន៍” ក្នុងកិច្ច សហប្រតិបត្តិការ និងបង្កើនកិច្ចខិតខំប្រឹងប្រែងអនុវត្តនៅកម្ពុជា។ យើងមានឆន្ទៈរក្សាទំនាក់ ទំនងជិតស្និទ្ធជាមួយភាគីកម្ពុជា បន្តពង្រីកវិសាលភាពគម្រោង និងបង្កើនអ្នកទទួលផលប្រ យោជន៍នៃគម្រោង។ យើងសង្ឃឹមថាភាគីកម្ពុជានឹងបន្តគាំទ្រការងារនេះ ហើយរួមគ្នាផ្តល់ ការជំនួយ និងការគាំទ្របន្ថែមទៀតសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា។
លោក តឹក រ៉េតសំរេច បញ្ជាក់បង្ហាញថា ចាប់តាំងពីមានចំណងទាក់ទងការទូ តរយៈពេលជាងពាក់កណ្តាលសតវត្សរ៍កន្លងមកនេះ មិត្តភាពជាប្រពៃណីរវាងប្រទេសចិន និងកម្ពុជា ដែលគ្រួសត្រាយដោយថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ថ្នម ថែរក្សាយ៉ាងយកចិត្ត ទុកដាក់ ដោយថ្នាក់ដឹកនាំជំនាន់ក្រោយៗរបស់ប្រទេសចិន និងកម្ពុជា ត្រូវបានផ្សព្វផ្សាយ យ៉ាងទូលំទូលាយឥតឈប់ឈរ។

ទំនាក់ទំនងមិត្តភាពយូរអង្វែង រហូតមកដែលជាមតិករបស់ សម្តេចព្រះបរមរតនកោដ្ឋ និង សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី ហើយត្រូវបានពង្រឹង និងជំរុញបន្ថែមក្នុង អាណត្តិដឹក នាំរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះដែរ ខេត្តយូណានមាន មូលដ្ឋានគ្រឹះដ៏ល្អ សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិ ជ្ជកម្ម វប្បធម៌ ទេសចរណ៍ កសិកម្ម និងទិដ្ឋភាពផ្សេងៗទៀត ដោយរួមបញ្ចូល ជាផ្នែកមួយ ទន្ទឹមនឹងការអនុវត្តគម្រោង អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរដែលជាគម្រោ ងវិនិយោគទ្រង់ទ្រាយធំ សហគ្រាសរដ្ឋ នៃខេត្តយូណានក៏ បានអនុវត្តយ៉ាងសកម្មនូវគម្រោង “តូចនិងមានប្រយោជន៍”មួយចំនួន ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់អ្នកភូមិជុំវិញ។ ជា ពិសេស នៅក្រោមការជំនួយពី ខេត្តយូណាន សាលានេះឥឡូវមានឧបករណ៍ហាត់ប្រាណ ប្រព័ន្ធចម្លោះទឹក និងសម្ភារៈបរិក្ខារផ្សេងៗ ដែលសាលាផ្សេងទៀតមិនមាន។

ការអភិវឌ្ឍន៍ ការអប់រំ របស់ប្រទេសមួយគឺទាក់ទងផ្ទាល់ទៅនឹងការអភិវឌ្ឍន៍នាពេលអ នាគតនៃប្រទេស។ ខ្ញុំសង្ឃឹមថាខេត្តយូណាន នឹងបន្តជួយ ដល់ការអភិវឌ្ឍន៍ និងជួយសាងសង់បណ្ណាល័យថ្មីសម្រាប់សាលា បន្តកែលម្អបរិយាកាសសាលា ធ្វើការរួមគ្នាដើម្បីកសាងសា លានេះទៅជាសាលាល្អបំផុត ក្នុងទីក្រុងរុនតាឯក ណ្តាលធនធានមនុស្សន៏ និងការអប់រំរបស់កម្ពុជា។ និងបន្តគាំទ្រដល់ការអភិវឌ្ឍន៍បណ្តុះបណ្ដាល។

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រ និងជំនួយពីសមាគមមិត្តភាព អន្តរជាតិប្រជាជនខេត្តយូណាន, ការិយាល័យតំណាងពាណិជ្ជកម្ម ខេត្តយូណានប្រចាំនៅក ម្ពុជា (ភ្នំពេញ) ក្រុមហ៊ុនយុនណានខនស្ត្រាក់សិន អេន អ៊ិនវេសម៉ិន ហូលឌីង គ្រុប និង ដៃគូពាក់ព័ន្ធទាំងអស់ដែលបានខិតខំ និងយកចិត្តទុកដាក់ជំរុញ គម្រោងឈ្មោលភាពសាធា រណៈសម្រាប់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា “សកម្មភាពផ្សារភ្ជាប់សមានចិត្តនៃខេត្ត យូណាន” ទទួលបានផ្លែផ្ការ និងបានផ្តល់គុណយោជន៍ជាច្រើន ដល់ប្រជាជនកម្ពុជា។

“សកម្មភាពផ្សារភ្ជាប់សមានចិត្ត នៃខេត្តយូណាន” គឺជាគម្រោងសុខុមាលភាពសា ធារណ:សម្រាប់ជីវភាពរស់នៅរបស់ប្រជាជន ដែលអនុវត្តដោយខេត្ត យូណាន ប្រទេសចិ នក្នុងប្រទេសមួយចំនួនដូចជាអាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ និងតំបន់មហាសមុទ្រឥណ្ឌា៕

To Top