ព័ត៌មានជាតិ

សមត្ថកិច្ច ឃាត់ខ្លួនបានហើយ នូវជនសង្ស័យប្លន់រថយន្ត លើផ្លូវល្បឿនលឿន

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចស្រុកអង្គស្នួល ខេត្តកណ្តាល បានអះអាងថា ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ឃាត់ខ្លួនបានហើយ ។

ជនសង្ស័យម្នាក់ប្រដាប់ដោយអាវុធបានបាញ់ប្លន់ រថយន្តលុចស៊ីសមួយគ្រឿង លើផ្លូវល្បឿនលឿន នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ក្រោយប្លន់យករថយន្តបាន ជនសង្ស័យព្យាយាម បើកគេចចេញពីផ្លូវល្បឿនលឿន ហើយត្រូវបានសមត្ថកិច្ចស្រុកអង្គស្នួល ឃាត់ខ្លួនបានហើយ៕

To Top