កំពង់ស្ពឺ: បុរសជាជនជាតិបរទេសម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូប៉រថយន្តនៅតាមបណ្តោយផ្លូវជាតិលេខ៤ចន្លោះបង្គលគីឡូម៉ែត្រ៣៧-៣៨ ត្រង់ចំណុចភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៣០ខែមីនាឆ្នាំ២០២៥ ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅមុនកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាកត្រៃ ពណ៍ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1AS-2188 អ្នកបើកបរឈ្មោះ ដាញែល អាលែន (DANIEL ALLAN) ភេទប្រុស អាយុ ៤១ឆ្នាំ(ស្លាប់)ជាជនជាតិអង់គ្លេស មិនស្គាល់ទីកន្លែងស្នាក់នៅ ។

បើកបរពីទិសខាងកើតទៅទិសខាង លិចមកដល់ចំណុចខាងលើបានប៉ះរថយន្ត មួយគ្រឿងម៉ាកហ៊ីយ៉ិននដាយ ពណ៍ស-ខៀវ ពាក់ផ្លាកលេខកំពង់ស្ពឺ 3A-5567 សណ្តោងសឺមីរ៉ឺម៉កពាក់ផ្លាក់លេខព្រះសីហនុ 4A-2656 ។
អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (គេចខ្លួនក្រោយពេលកើតហេតុ) ដែលកំពុងបើកបបញ្ច្រាសទិសគ្នា បណ្ដាលឲ្យ
ជនរងគ្រោះស្លាប់ឈ្មោះDANIEL ALLANនៅកន្លែងកើតហេតុ ។
សមត្ថកិច្ចបានបន្តទៀតថាសាកសពជនរងគ្រោះ យកទៅតម្កល់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
ចំពោះវត្ថុតាងទាំង ២គ្រឿងរក្សាទុកនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលត្រពាំងគង រងចាំដោះស្រាយនៅពេលក្រោយ៕
ដោយ:សុខ សុភ័ណ្ឌ រូបថតសមត្ថកិច្ច
