ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា ដាក់ឱ្យប្រើប្រាស់ឡើងវិញផ្លូវចេញ-ចូល ខ្លោងទ្វារខាងកើត ប្រាសាទអង្គរវត្ត

ភ្នំពេញ៖ ដើម្បីលើកតម្លៃខ្លោងទ្វារខាងកើត ប្រាសាទអង្គរវត្ត ផ្តល់បទពិសោធន៍ថ្មី ក៏ដូចជាក្នុងគោលដៅថែរក្សាសុវត្ថិភាពបន្ថែម ក្នុងការធ្វើដំណើរដោយថ្មើរជើង ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលអញ្ជើញមកទស្សនាប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរានឹងដាក់ឱ្យប្រើប្រាស់ ឡើងវិញផ្លូវចេញ-ចូល តាមច្រកខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត ដូចមានប្លង់បង្ហាញជូនភ្ជាប់មកជាមួយ ចាប់ពីថ្ងៃរចេញសេចក្តីជូនដំណឹងនេះតទៅ។

បើតាមសេចក្ដីជូនដំណឹង របស់អាជ្ញាធរជាតិអប្សរា នាថ្ងៃទី៣១ មីនានេះ បានឲ្យដឹងបន្តថា ចំណែកឯផ្លូវដីដែលប្រើប្រាស់កន្លងមក អាជ្ញាធរជាតិអប្សរានឹងប្រើ ប្រាស់សម្រាប់តែគោលដៅដឹកជញ្ជូនសម្ភារ និងឧបករណ៍សម្រាប់ការជួសជុលនៅប្រាសាទអង្គរវត្ត ព្រមទាំងករណី ចាំបាច់ផ្សេងៗទៀតប៉ុណ្ណោះ ៕

To Top