ភ្នំពេញ ៖ ក្នុងឱកាសអបអរបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ ណាហ្គាវើលដ៍ នឹងមានផ្តល់ ជូនព្រឹត្តិការណ៍ ប្រគំតន្ត្រី “មរតកសំនៀងចូលឆ្នាំខ្មែរ” របាំបុរាណខ្មែរ ម្ហូបប្រពៃណីខ្មែរ និងសេវាកម្មស្ប៉ាសម្រាប់សុខភាព និងសម្រស់ពេញមួយខែមេសា ។

ព្រឹត្តិការណ៍ប្រគំតន្ត្រី “មរតកសំនៀងចូលឆ្នាំខ្មែរ” ដែលនាំមក ជូនដោយណាហ្គាវើលដ៍ និងវង់តន្ត្រីយុវជនអង្គរ នឹងមានការ ប្រគំតន្ត្រី របាំប្រពៃណីខ្មែរ និង ការសម្តែងចម្រៀង ពាក់ព័ន្ធនឹងបុណ្យចូលឆ្នាំខ្មែរ នៅសាល NABA ដែលជាសាល មហោស្រព ដែលមានបច្ចេកវិទ្យាបញ្ចាំង mapping ដ៏ទំនើប។ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ៧ យប់ ព្រឹត្តិការណ៍ប្រគំតន្ត្រី “មរតកសំនៀងចូលឆ្នាំខ្មែរ” នឹងមានការសម្តែងបទចម្រៀង ដោយតារាជើងចាស់លោក ឡេង ប៊ុនណាត ផងដែរ ។ សំបុត្រឥតគិតថ្លៃ មានផ្តល់ជូនចាប់ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នៅបញ្ជរណាហ្គាវើលដ៍ រីវ៉តកន្លែង ទទួលភ្ញៀវសណ្ឋាគារ ណាហ្គាវើលដ៍ទី២ ។
បន្ថែមទៅលើនេះ ក៏មានផ្តល់ជូនការសម្តែងរបាំអប្សរា និងរបាំក្រមា រៀងរាល់ថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យនៅម៉ោង ៧ យប់ ចាប់ពីថ្ងៃទី១១ មេសា ២០២៥ រហូតដល់ថ្ងៃទី៣១ ឧសភា ២០២៥ នៅឆាកជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១ ផងដែរ។
សម្រាប់មុខម្ហូបពិសេស ពុកម៉ែបងប្អូន អាចអញ្ជើញ ទៅទទួលទានជាមួយក្រុមគ្រួសារ ឬមិត្តភក្តិនៅភោជនីយដ្ឋាន 2Pangea ដែលមានប៊ុហ្វេអន្តរជាតិ និងម្ហូបខ្មែរ ដ៏សម្បូរបែប ម្នាក់តម្លៃ ១១៦.០០០៛ ប៉ុណ្ណោះ ឬម្ហូបឈុតបែបខ្មែរ តម្លៃ ៤៨.០០០៛ នៅភោជនីយដ្ឋាន Indochine និង The Pangea ។ សម្រាប់មុខម្ហូប អបអរសង្ក្រាន្តឆ្នាំថ្មី មានដូចជាគ្រឿង សមុទ្រ ឬសាច់គោឆាបែបខ្មែរជាមួយបន្លែអមជាមួសម្ល និងបង្អែម ខណៈម្ហូបខ្មែរពិសេសនៅភោជនីយដ្ឋាន The Pangea រួមមានញាំសាច់មាន់ ជាមួយត្រយូងចេក ហហ្មុកត្រីរុំស្លឹកចេក និង សាច់គោអាំង ជាមួយឃ្មុំមណ្ឌលគិរី ។
ទំនាក់ទំនងកក់ទុកមុន តាមរយៈលេខទូរសព្ទ ០២៣ ២៦៣ ០៣១ ឬអ៊ីម៉ែល dining@nagaworld.com ។
សម្រាប់កញ្ចប់សេវាកម្មស្ប៉ាសម្រាប់សុខភាព និង សម្រស់ក្នុងឱកាសអបអរ បុណ្យចូលឆ្នាំខ្មែរ មានដូចជាកញ្ចប់ សេវាកម្មម៉ាស្សា បែបបុរាណខ្មែរ តម្លៃ ៣៥២.០០០៛ ដែលរួមបញ្ចូលការម៉ាស្សាបែបបុរាណខ្មែរ រយៈពេល ១២០ នាទី និងស្អំក្តៅដោយប្រើឱសថធម្មជាតិ ឬសេវាកម្មតុបតែងសក់ និងធ្វើក្រចកដែលរួមបញ្ចូលសេវាកម្មកក់សក់ អប់សក់ ផ្លុំស្ងួត កាត់សម្អាត និងលាបក្រចកដៃជើងបែបធម្មតា តម្លៃ ២៧២.០០០៛ ។ សូមទាក់ទងទៅកាន់លេខ ០២៣ ២២៨ ៨២២ ដើម្បីកក់ទុកមុន ។

មិនតែប៉ុណ្ណោះ ណាហ្គាវើលដ៍ ក៏មានការតុបតែងលម្អបែបខ្មែរ យ៉ាងប្រណីតផងដែរ ដើម្បីទទួលស្វាគមន៍ ពុកម៉ែបងប្អូនទាំងអស់ ។ នៅក្នុងអគារមានការតុបតែង ដោយរូបនាគ ដែលតំណាងឱ្យសិរីសួស្តី និងការការពារថែរក្សា អមជាមួយផ្ការំដួល ដែលជាផ្កាតំណាងជាតិ និងក្រមា បង្កើតជាបរិយាកាស យ៉ាងទាក់ទាញ ។ ចំណែកនៅខាងក្រៅអគារ នៅសួនច្បារសម្តេចតេជោ ហ៊ុន សែន ត្រូវបានតុបតែង ជាមួយគោម និងអំពូលភ្លើងចម្រុះពណ៌ ជាច្រើនប្រភេទ យ៉ាងភ្លឺចែងចាំង ដែលពុកម៉ែបងប្អូនអាចថតរូប យ៉ាងស្រស់ស្អាតទុកជាអនុស្សាវរីយ៍ ឬបង្ហោះក្នុងបណ្តាញសង្គម ។

សូមពុកម៉ែបងប្អូនទាំងអស់អញ្ជើញ ទៅកម្សាន្តនៅណាហ្គាវើលដ៍ ក្នុងបុណ្យចូលឆ្នាំខ្មែរ ខណៈណាហ្គាវើលដ៍នឹងមានផ្តល់ ជូនកាន់តែច្រើនក្នុង ឱកាសខួបលើកទី៣០ របស់ខ្លួននៅក្នុងខែឧសភា ខាងមុខនេះ! ៕
