ព័ត៌មានជាតិ

ដឹកទំនិញតាមរថភ្លើងពីគុនមិញ-ឡាវ ហើយមកកម្ពុជា ចំណេញពេលជាងពាក់កណ្តាល

ភ្នំពេញ ៖ លោក វ៉ាង វិនប៊ីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុចា បានលើកឡើងពីផលចំណេញចំពោះការដឹកទំនិញតាមរថភ្លើងពីទីក្រុងគុនមិញ ប្រទេសចិន មកឡាវ ហើយដឹកពីឡាវមករាជធានីភ្នំពេញ តាមរថយន្តចំណេញពេលវេលាជាងពាក់កណ្តាល បើបៀបធៀបនឹងដឹកតាមនាវា ។

យោងតាមហ្វេសប៊ុករបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុចា នាថ្ងៃ៣១ មីនា បានឲ្យដឹងថា រថភ្លើងដឹកទំនិញចម្រុះដំបូងដែលតភ្ជាប់រវាងប្រទេសចិន ឡាវ ថៃ និងកម្ពុជានៃសេវាកម្ម “ឡានឆាង-មេគង្គអ៊ិចប្រេសបូក” បានចាកចេញពីទីក្រុងគុនមិញកាលពីថ្ងៃទី២៨ មីនា ហើយបានមកដល់ទីក្រុងវៀងចន្ទ ប្រទេសឡាវនាថ្ងៃទី២៩ មីនា ជាមួយនឹងកុងតឺន័រចំនួន៣២ ។

លោកថា ក្នុងកុងតឺន័រមួយមានអំបោះវាយនភណ្ឌដែលនឹងត្រូវផ្ទេរបន្ថែមទៀតមកកាន់រាជធានីភ្នំពេញ តាមរយៈការដឹកជញ្ជូនតាមផ្លូវគោក ។ លោកអះអាងទៀត សម្រាប់ដំណើរការនៃការដឹកជញ្ជូនតាមផ្លូវគោកនេះ បានកាត់បន្ថយរយៈពេលឆ្លងកាត់ពាក់កណ្តាលមកត្រឹមតែប្រាំមួយថ្ងៃ បើប្រៀបធៀបទៅនឹងការដឹកជញ្ជូនតាមផ្លូវទឹក៕

To Top