ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានណែនាំឲ្យអាជ្ញាធរមាន សមត្ថកិច្ចនៅតាមមូលដ្ឋាននានា នៅទូទាំងប្រទេសត្រូវរួមគ្នា ពិនិត្យទីតាំងលេងបាញ់ ឬជះទឹកនៅថ្ងៃ ចូលឆ្នាំខ្មែរ ដើម្បីធ្វើយ៉ាងណាលេង កុំឲ្យមានគ្រោះថ្នាក់ ដល់ខ្លួននិងអ្នកដទៃ ។
ជាមួយគ្នានេះដែរ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឲ្យពលរដ្ឋ ចូលរួមលេងល្បែង ប្រជាប្រិយខ្មែរ ឲ្យបានច្រើនកុះករផងដែរ ៕
 
													
																							
 
																								
												
												
												 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									