កំពង់ធំ: នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ ថវិកាធានារ៉ាប់រងសង្គមចំនួន ជាង៨០លានរៀល របស់រាជរដ្ឋាភិបាល ត្រូវបានប្រគល់ជូនក្រុមគ្រួសារសព អតីតយុទ្ធជន ចំនួន ៥គ្រួសារ និងអំណោយមនុស្សធម៌ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ត្រូវបានឧបត្ថម្ភជូន ក្រុមគ្រួសារអតីតយុទ្ធជន ចំនួន ២៥គ្រួសារ ដែលមានជីវភាពលំបាកខ្វះខាត ។

អំណោយទាំងនោះ បានផ្តល់ជូនតាមរយៈឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដោយក្នុងមួយគ្រួសារ ទទួលបាន នូវអង្ករចំនួន ២៥គីឡូក្រាម មីជាតិចំនួន មួយកេស ទឹកត្រីទឹកស៊ីអ៉ីវចំនួនពីរយួរ និងត្រីខកំប៉ុងចំនួនមួយយួរ ក្នុងពិធីអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តិស័ក្តិ ព.ស.២៥៦៩ ដែលនិងឈានចូលមកដល់ នៅពេលដ៏ខ្លីខាងមុខនេះ៕
ដោយសំនៀង


