ព័ត៌មានជាតិ

វិទ្យាល័យកំពង់ស្ពឺ ពិរព័រណ៍ស្នាដៃ សិស្សនិងសង្ក្រានឆ្នាំថ្មី

កំពង់ស្ពឺ: វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃ សិស្សនិងសង្ក្រានឆ្នាំថ្មី ប្រារពធ្វើឡើងស្ថិតក្នុងភូមិអង្គសេរី សង្កាត់រកាធំក្រុងច្បារមន ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៧ខែមេសាឆ្នាំ២០២៥ ។
ដោយមានអញ្ជើញចូលរួមពីអភិបាលរង ខេត្តមន្ត្រីរាជការលោកគ្រូ អ្នកគ្រូសិស្សានុសិស្សប្រមាណ ជាង៣០០០នាក់។

លោក អេង ថាវុធ នាយកវិទ្យាល័យកំពង់ស្ពឺបានឲ្យដឹងថា វិទ្យាល័យកំពង់ស្ពឺ បានរាបចំពិព័រណ៍ស្នាដៃសិស្ស និងសង្ក្រានឆ្នាំថ្មីនេះ ចង់បង្ហាញពីស្នាដៃសិស្សានុសិស្ស បានខិតខំរៀនសូត្រកន្លងមក ដើម្បីលើកស្ទួយវិស័យអបរំខេត្តកំពង់ស្ពឺ ឲ្យកាន់តែរីចចម្រើន។
ជាងនេះទៅគ៏បានដាក់តាំងពិព័រណ៍នៅគ្រឿងឧបភោគបរិភោគផងដែរ ជាស្នាដៃសិស្សានុសិស្សរួមមាន:១.បង្អែមសង្ឃខ្យាផ្លែល្ពៅ ២.បង្អែមបបរសន្តែកខៀវ ៣.បង្អែមបបរសន្តែកក្រហម ៤.នំបញ្ចុកទឹកសម្លខ្មែរ ៥.ស្កត្នោតស្រួយ ៦.គ្រឿងអេលិជត្រូនិចផ្សេងគ្រុបប្រភេទ សិតសឹង្ហជាសា្នដៃសិស្សានុសិស្យ ។

លោកបានបន្តថា សង្ក្រានឆ្នាំថ្មីនៃវិទ្យាល័យកំពង់ស្ពឺ ក៏មានការលេងល្បែងប្រជាប្រិយ លោតបាវ ទាញព្រ័ត វាយក្អម ចោលឈូង
និងប្រគំតន្ត្រីសម័យ ដើម្បឲ្យសិស្សានុសិស្សរាំលេង សប្បាយផងដែរ ។

លោក ហន ភក្តី អភិបាលរងខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា វិទ្យាល័យកំពង់ស្ពឺ ជាវិទ្យាល័យគំរូ សម្រាប់ខេត្តកំពង់ស្ពឺ បាននាំសិស្សានុសិស្ស ឲ្យមានចំណេះដឹងនិងជាសសរទ្រូងជាតិជំនាន់ក្រោយដើម្បីចូលរួមកសាង ប្រទេសនាពេលអនាគត់។

លោកបានបញ្ជាក់ថាប្អូនសិស្សានុសិស្សទាំងអស់ ត្រូវនាំគ្នាជាស់វេងពីគ្រឿងញៀន ឲ្យបាន ណាមួយសូមបីតែបំពុងសុីម៉ាំងម៉ូតូ ក៏កំឲ្យមានសំលេងរំខាង ធ្វើឲ្យប៉ះពាល់អ្នកដ៏ទៃ នាឱកាស់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ។
លោកបានបន្ថែមទៀតថា ជាចុងក្រោយសិស្សានុសិស្សដែលបានរៀនចប់ នៅវិទ្យាល័យកំពង់ស្ពឺ សូមកំភ្លេចមកជួយខេត្តកំពង់ស្ពឺវិញផង ព្រោះថាប្អូនជាសសរទ្រូងយ៉ាងសំខាន់ណាស់ សម្រាប់ខេត្តមួយនេះ៕
ដោយ:សុខ សុភ័ណ្ឌ រូបថតមជ្ឈមណ្ឌលដើមអំពិល

To Top