ព័ត៌មានជាតិ

លោក ចាន់ បញ្ញាវ័ន្ត និងមន្ត្រីជំនាញបាញ់ថ្នាំ សម្លាប់មេរោគ លើមធ្យោបាយ ដឹកជញ្ជូនសត្វគ្រប់ប្រភេទ ក្នុងនោះបាញ់ថ្នាំ សម្លាប់មេរោគលើឡាន ដឹកសត្វជ្រូក និងឡានដឹកមាន់ នៅខេត្តកំពង់ធំ!

កំពង់ធំ÷ លោក ចាន់ បញ្ញាវ័ន្ត បានលើកឡើងថា មធ្យោបាយដឹកជញ្ជូន សត្វគ្រប់ប្រភេទមាន÷ ឡានដឹកសត្វជ្រូក បានចំនួន១១ឡាន  និងឡាន ដឹកមាន់បានចំនួន១៧ឡាន បន្ទាប់មកបានចុះធ្វើ ជីវសុវត្ថិភាពនៅសត្តឃាត ដ្ឋានក្រុងស្ទឹងសែន និងបន្តធ្វើជាបន្តបន្ទាប់ទៀត ក្នុងគោលបំណងដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺឆ្លងសត្វ ព្រមទាំងដើម្បីចូលរួមការ ការពារសុខភាពសាធារណ: និងសុខភាពប្រជាពលរដ្ឋ នៅឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ។

លោកបានបន្ថែមទៀតថា នេះជាពេល ដែលមានតម្រូវ ការសាច់សត្វច្រើន រីឯមធ្យោបាយដឹកជញ្ជូន សត្វក៏មានភាព មមាញឹកណាស់ដែរ។ ការដឹកសត្វចេញពីកសិដ្ឋាន ឬពីកន្លែងមួយ ទៅកន្លែងមួយក្នុងខេត្ត និងចេញក្រៅខេត្ត ដូច្នេះដើម្បីបង្ការការពារ ទប់ស្កាត់ការឆ្លងរាលដាលជំងឺឆ្លងសត្វគ្រប់ប្រភេទ ជាពិសេសលើសុខភាពសាធារណៈទូទៅ៕
ដោយសំនៀង

To Top