ព័ត៌មានជាតិ

សម្តេចតេជោ បង្ហាញរូបថតចាស់ៗ ៤សន្លឹក ពេលចរចាផង និងសង្គ្រាមផង

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហាញរូបភាពចាស់ៗចំនួន៤សន្លឹកតាំងពីទសវត្សន៍១៩៨០ ក្នុងពេលចរចាស្វែងរកសុខសន្តិភាព និងពេលកំពុងមានសង្គ្រាមផង។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុកនាថ្ងៃ៨ មេសា នេះ សម្តេចតេជោ គាស់រំលឹកកាលពីអតីតកាលថា “ឃើញរូបថតចាស់ៗ នាទសវត្សន៍១៩៨០ ធ្វើឲ្យនឹកឃើញដល់ការដឹកនាំប្រទេសក្នុងសភាព ការចល័តមានសន្តិភាពផង និងមានសង្រ្គាមផង”។

សម្តេចតេជោបន្តថា ពេលនោះមានការវាយគ្នាផង និងចរចាផង ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមផង ដែលប្រើពេលជាង ពាក់កណ្តាលជីវិត ទើបរកសន្តិភាព និងមានការអភិវឌ្ឍដូចសព្វថ្ងៃបាន។

សម្តេចតេជោក៏បានរៀបរាប់ នូវរូបថតទាំង៤សន្លឹកនោះថា ក្នុងចំណោមរូបទាំងនោះមាន៣សន្លឹកបានធ្វើដំណើរចូលរដ្ឋសភា និងប្រជុំរដ្ឋសភា និង១សន្លឹកទៀត ពេលប្រជុំរកដំណោះស្រាយ សន្តិភាព ដែលពេលនោះសម្តេច ទើបតែមានអាយុជាង៣០ឆ្នាំប៉ុណ្ណោះ ៕

To Top