ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានសម្រេច ផ្ទេរភារកិច្ចលោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ពីស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ មកបម្រើការងារនៅនាយកដ្ឋានវិទ្យុទាក់ទង ចំណុះឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិវិញ ។


សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល នេះបានប្តឹងស្រ្តីម្នាក់ឈ្មោះ ចិន ស្រីដាដែលជាម្ចាស់បំណុល ។ ស្រ្តីឈ្មោះចិន ស្រីដា នេះ ជាប់ពាក់ព័ន្ធនឹងការខ្ចីលុយរបស់ប្រពន្ធលោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល។ ក្នុងពាក្យបណ្តឹងទៅតុលាការខេត្តសៀមរាប កាលពីអំឡុងឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល បានលើកឡើងថា ម្ចាស់បំណុលឈ្មោះ ចិន ស្រីដាគំរាមកំហែងបរិហារកេរ្តិ៍កូនបំណុលជាសាធារណៈ លើបណ្តាញសង្គមបន្ទាប់ពីទារលុយមិនបាន ៕
