ព័ត៌មានជាតិ

ប្រធានមន្ទីរធនធានទឹក ខេត្តកំពង់ធំ ប្រគល់ម៉ូតូ​១៣​គ្រឿង ជូនឃុំទាំង១៣ ក្នុងស្រុកស្ទោង សម្រាប់ចាប់រង្វាន់អបអរសាទរសង្ក្រាន្តឆ្នាំថ្មី!

កំពង់ធំ: លោក វង់ ឡូ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ធំ តំណាងលោក ថោ ជេថា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុកស្ទោង និងលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអញ្ជើញប្រគល់ម៉ូតូចំនួន១៣គ្រឿង ជូនដល់ឃុំទាំង១៣ ក្នុងស្រុកស្ទោងសម្រាប់ចាប់រង្វាន់ អបអរសាទរសង្ក្រាន្តឆ្នាំថ្មី ឆ្នាំម្សាញ់ដែលនឹងប្រព្រឹត្តទៅ ក្នុងពាក់កណ្ដាលខែមេសាខាងមុខនេះ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ នៅស្រុកស្ទោង ។

ទន្ទឹមនឹងនេះលោកបានណែនាំដល់ អាជ្ញាធរពាក់ព័ន្ធជាពិសេស តាមបណ្ដាវត្តអារាម ត្រូវបង្កលក្ខណៈកម្សាន្តសប្បាយរីករាយ និងរក្សាសន្តិសុខសណ្ដាប់ធ្នាប់ឱ្យបានសុវត្ថិភាពខ្ពស់ ជូនពុកម៉ែបងប្អូននៅក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។

ទាំងនេះសឱ្យឃើញពីការ យកចិត្តទុកដាក់ខ្ពស់ របស់លោកប្រធានក្រុមការងារ ក្នុងការបង្កលក្ខណៈកម្សាន្តសប្បាយ អបអរសាទរឆ្នាំថ្មីសង្ក្រាន្តឆ្នាំថ្មី ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានជាពិសេសបានកម្សាន្តសប្បាយរួមគ្នារវាងប្រជាពលរដ្ឋនិងក្រុមការងារយ៉ាងសប្បាយរីរាយនិងស្និទ្ធស្នាលបំផុត ក្រោមម្លប់សុខសិន្តិភាពនិងការអភិវឌ្ឍប្រទេសជាតិ អោមការដឹកនាំដ៏ឈ្លាសវៃបំផុត របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ា ណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

សូមបញ្ជាក់ថា ក្នុងឃុំទាំង១៣ ក្នុងស្រុកស្ទោង គឺក្នុងមួយឃុំ ក្រុមការងារបានរៀបចំវត្តមួយ សម្រាប់ធ្វើសង្ក្រាន្តឆ្នាំថ្មីឆ្នាំនេះ ដែលក្នុងនោះទទួលបានម៉ូតូ១គ្រឿង និងសម្ភារឧបករណ៍ផ្សេងៗ ជាច្រើនទៀតសម្រាប់ចាប់រង្វាន់ ដែលកាន់តែបង្កលក្ខណៈកំសាន្ត សប្បាយសង្ក្រាន្តឆ្នាំថ្មីឱ្យកាន់ តែអធិកអធមថែមទៀត ៕
ដោយសំនៀង

To Top