កំពង់ស្ពឺ: ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ ។
កម្លាំងមន្ទីរស្រាវជ្រាវ បង្រ្កាបបទល្មើស សហការ ជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានបង្រ្កាបករណីគ្រឿងញៀនកាលពីរសៀល ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ ។ ស្ថិតនៅចំណុចមុខផ្ទះសំណាក់ដើមព្រីង ស្ថិតនៅភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបមុខសញ្ញាជូញ ដូរគ្រឿងញៀន ខាងលើនេះ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីរក្សាទុក ចែកចាយ និងជួញដូរ ដោយខុសច្បាប់នូសារធាតុគ្រឿងញៀន ។
១.ឈ្មោះ លីម ហុងសួរ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរពុំពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ២.ឈ្មោះ ណាត កត្ថា ភេទស្រី អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ។
ដកហូតវត្ថុតាងរួមមាន:១-ក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន២កញ្ចប់ធំល្មម ២-ទូរស័ព្ទចំនួន២គ្រឿង ៣-ម៉ូតូចំនួន១គ្រឿង ៤-ថង់ច្រកថ្នាំនិងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

លោកបានបន្តទៀតថា ក្រោយពីកម្លាំងជំនាញសាកសួរជនសង្ស័យឈ្មោះ លីម ហុងសួរ បានឆ្លើយថាមាន ឈ្មោះ ហេង សៀងមុី ជាអ្នកនៅពីក្រោយ។
ទើបកម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ហេង សៀងមុី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
និងដកហូតវត្ថុតាងរួមមាន:១-ក្រាមពណ៌សថ្លាសង្ស័យ សារធាតុញៀនចំនួន ០២កញ្ចប់ធំ ២-ទូរស័ព្ទចំនួន១គ្រឿង
៣-ម៉ូតូចំនួន១គ្រឿង៤-ថង់ច្រកថ្នាំគ្រឿងញៀនមួយចំនួន ។
បច្ចុប្បន្ន ជនសង្ស័យ រូមទាំវត្ថុតាងកម្លាំងជំនាញកំពុង សាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តកំពង់ស្ពឺចាត់ការតាមនិតិវិធី៕
ដោយ:សុខ សុភ័ណ្ឌ រូបថតអាវុធហត្ថខេត្ត
