ព័ត៌មានជាតិ

EU កំណត់យកពន្ធបន្ថែម ២៥ភាគរយឆ្លើយតប ទៅនឹងការសម្រេចចិត្ត របស់សហរដ្ឋអាមេរិក

RT News

បរទេស៖យោងតាមការចេញផ្សាយរបស់ RT រដ្ឋជាសមាជិកសហភាពអឺរ៉ុប បានអនុម័តវិធានការសងសឹកដើម្បីទប់ទល់នឹងពន្ធដែលដាក់ដោយប្រធានាធិបតីអាមេរិក Donald Trump លើដែកថែប និងអាលុយមីញ៉ូមរបស់ប្លុកនេះ។

ទោះបីជាយ់ាងណាក្តីការ​ឆ្លើយ​តប​នេះ ​មិន​បាន​លើក​ឡើង​ពី​ការ​យក​ពន្ធ​របស់​សហរដ្ឋ​អាមេរិក២០ ភាគរយ លើ​ការ​នាំ​ចេញ​របស់ EU ទាំងអស់​ដែល​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ​ពុធ​នោះ​ឡើយ។

លោក Trump ដែលបានចោទប្រកាន់សហភាពអឺរ៉ុប ម្តងហើយម្តងទៀតថាបានប្រព្រឹត្តចំពោះអាមេរិក យ៉ាងធ្ងន់ធ្ងរ និងដោយបានណែនាំពន្ធ២៥ភាគរយ ទៅលើលោហធាតុកាលពីខែមុនដោយ និយាយថាគោលនយោបាយកំណត់គោលដៅប្រទេសដែលដាក់ របាំងខ្ពស់សម្រាប់ទំនិញរបស់សហរដ្ឋអាមេរិក។

គួរឲ្យដឹងដែរថាគណៈកម្មការអឺរ៉ុបមិនបានបង្ហាញពីបញ្ជីមុខទំនិញគោលដៅ ឬកម្រិតពន្ធគយនោះទេ ប៉ុន្តែរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលដកស្រង់ ឯកសារផ្ទៃក្នុងបាននិយាយថា វិធានការនេះ នឹងគ្របដណ្តប់លើទំនិញជាច្រើនរបស់សហរដ្ឋអាមេរិក រួមទាំងបសុបក្សី ធញ្ញជាតិ សម្លៀកបំពាក់ និងលោហៈធាតុ។

គួរឲ្យដឹងដែរថាទំនិញភាគច្រើនត្រូវបាន គេរាយការណ៍ថា នឹងប្រឈមមុខនឹងពន្ធ២៥ភាគរយ ជាមួយនឹងប្រភេទមួយចំនួនដែលមាន១០ភាគរយ ហើយបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយគណៈកម្មការអឺរ៉ុបកាលពីថ្ងៃពុធ វិធានការប្រឆាំងរបស់ប្លុកនឹងចូលជាធរមាននៅថ្ងៃទី១៥ខែមេសាខាងមុខនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top