ភ្នំពេញ ៖ ទូលព្រះបង្គំជាខ្ញុំ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមក្រាបបង្គំទូលថ្វាយព្រះពរ សូមព្រះបារមី ព្រះមហាស្វេតច្ឆត្រនិងវត្ថុស័ក្តិសិទ្ធិក្នុងលោក ព្រមទាំងបារមី នៃព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រព្រះមហាក្សត្រីយានីគ្រប់ព្រះអង្គ ប្រោសប្រទានពរជ័យសិរីមង្គលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តមមុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្ដីថ្លៃថ្នូរ និង សុភមង្គល ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ សូមព្រះអង្គព្រះករុណាទ្រង់ប្រកបដោយព្រះបរមសុខ គ្រប់ប្រការនិងប្រកបដោយ ព្រះលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណឈ្លាសវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុ យឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់កូនចៅ ចៅទួតរបស់ព្រះអង្គជារៀងរហូតតទៅ កុំបីឃ្លៀងឃ្លាតឡើយ៕
