ព័ត៌មានជាតិ

ពងទាស្ងោរចំនួន ៣០០០គ្រាប់ សម្រាប់បងប្អូនមកលេង សង្ក្រាន្តខ្សាច់កណ្តាល នៅក្រោមស្ពានព្រែកតាមាក់

កណ្ដាល ៖ ពងទាស្ងោរចំនួន ៣០០០គ្រាប់ សម្រាប់បងប្អូនមកលេង សង្ក្រាន្តខ្សាច់កណ្តាល នៅក្រោមស្ពានព្រែកតាមាក់ ក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ចំនួន៣ថ្ងៃ ហូបដោយឥតគិតថ្លៃ នៅឃុំព្រែកតាមាក់ម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

រដ្ឋបាលស្រុកខ្សាច់កណ្តាល នឹងរៀបចំសង្រ្គាន្តខ្សាច់កណ្តាល ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥ ឲ្យមានលក្ខណៈតាមបែបប្រពៃណី ទំនៀមទម្លាប់ ជាតិខ្មែរប្រកបដោយភាពសប្បាយរីករាយ និងអធិកអធម ស្ថិតនៅសួនច្បារក្រោមស្ពាន ព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ៕

To Top