ភ្នំពេញ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង មានប្រសាសន៍ថា លោកសង្ឃឹមថា ដំណើរទស្សនៈកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជា នឹងដឹកនាំវឌ្ឍនភាពក្នុងការកសាងសហគមន៍ចិន-កម្ពុជា ជាមួយនឹងអនាគតរួមគ្នា។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក ស៊ី បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងអត្ថបទដែលមានចំណងជើងថា “Together We Strive, Together We Thrive: ឆ្ពោះទៅរកស្ថិរភាព និងនិរន្តរភាពសហគមន៍ចិន-កម្ពុជា ជាមួយនឹងអនាគតរួមគ្នាក្នុងយុគសម័យថ្មី” ដែលបានចុះផ្សាយនៅថ្ងៃព្រហស្បតិ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់កម្ពុជា និង Jian Hua Daily មុនពេលដែលលោកមកដល់ប្រទេសកម្ពុជាដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ។
ដោយកត់សំគាល់ថា សហគមន៍ចិន-កម្ពុជាដែលមានអនាគតរួមគ្នាត្រូវបានចាក់ឫសយ៉ាងជ្រៅនៅក្នុងកេរដំណែលប្រវត្តិសាស្ត្រនៃទំនាក់ទំនងអ្នកជិតខាងល្អនោះ លោកស៊ី បាននិយាយថា ការផ្លាស់ប្តូរមិត្តភាពរបស់ប្រទេសទាំងពីរមានរយៈពេលពីរសហស្សវត្សរ៍នៃប្រវត្តិសាស្រ្តរួម ដោយសារភាពជិតស្និតខាងភូមិសាស្ត្រ។
លោកបានមានប្រសាសន៍ថា សហគមន៍ចិន-កម្ពុជា ដែលមានអនាគតរួមគ្នាត្រូវបានកំណត់ដោយការប្តេជ្ញាចិត្តទៅវិញទៅមករបស់ប្រទេសទាំងពីរចំពោះមិត្តភាព និងសុចរិតភាព ដោយលោកបានរំលឹកថា មិត្តភាពត្រូវបានបង្កើតឡើងដោយសម្តេចឪ នរោត្តម សីហនុ និងប្រធាន ម៉ៅ សេទុង នាយករដ្ឋមន្រ្តី ជូ អេនឡាយ ក្នុងចំណោមមេដឹកនាំចិនជំនាន់មុនៗ៕
ប្រែសម្រួលៈ ណៃ តុលា
