ព័ត៌មានជាតិ

ប្រធានាធិបតីចិន ប្តេជ្ញាជំរុញវិនិយោគិន និងទេសចរចិន កាន់តែច្រើន មកកម្ពុជា

ភ្នំពេញ៖ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន ក្នុងនាមជាប្រទេសមហាអំណាច និងជាមិត្តដែកថែបរបស់កម្ពុជា បានប្តេជ្ញាជំរុញវិនិយោគិន និងទេសចរចិន កាន់តែច្រើន មកកម្ពុជា ។

ការប្តេជ្ញារបស់មេដឹកនាំកំពូល ចិន ជាមួយកម្ពុជា ខាងលេីនេះ ធ្វេីឡេីងក្នុងអំឡុងពេលដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដឹកនាំគណៈប្រតិភូ ជួបពិភាក្សាការងារជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូជាន់ខ្ពស់ នៅល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នៅវិមានសន្តិភាព។

យោងតាមលទ្ធផលជំនួបខាងលេីនេះ លោក ស៊ី ជីនពីង ប្តេជ្ញាជំរុញវិនិយោគិននិងទេសចរចិនកាន់តែច្រើន មកកម្ពុជា និងបន្តផ្តល់ជំនួយសម្រាប់សកម្មភាពកម្ចាត់មីន ព្រមទាំងបន្តជួយគម្រោងផ្លូវ ជនបទ ការផ្គត់ផ្គង់ទឹក និងបណ្តាញអគ្គីសនី ហេីយផ្តល់អាហារូបករណ៍ រដ្ឋាភិបាលចិនចំនួន ១.០០០ កន្លែងក្នុងរយៈពេល៣ឆ្នាំ៕

To Top