ព័ត៌មានជាតិ

លោក ស សុខា អញ្ជើញជួបសំណេះសំណាល និងប្រគល់អំណោយជូនកងកម្លាំង និងក្រុមការងារចូលរួម ក្នុងការរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តបាត់ដំបង»

បាត់ដំបង ៖ នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ នេះ លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងជាតំណាង លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា (ស.ស.យ.ក.) បានអញ្ជើញជួបសំណេះសំណាល ថ្លែងអំណរគុណ និងប្រគល់អំណោយជូនកងកម្លាំង នគរបាលខេត្តបាត់ដំបង កងកម្លាំងអាវុធហត្ថខេត្ត កងកម្លាំងតំបន់សឹករងខេត្ត ក្រុមអគ្គិសនីបាត់ដំបង ក្រុមគ្រូពេទ្យ និងបុគ្គលិករដ្ឋាករទឹកបាត់ដំបង ដែលបានចូលរួមក្នុងការងាររៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តបាត់ដំបង ២០២៥» ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ កាលពីពេលថ្មីៗនេះ នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។

អំណោយដែល លោក ស សុខា បានប្រគល់ជូន នាឱកាសនោះរួមមាន ៖ កងកម្លាំងនគរបាលខេត្ត ចំនួន ៧០៦នាក់ ក្នុងម្នាក់ៗថវិកា ១០ម៉ឺនរៀល, កងកម្លាំងអាវុធហត្ថខេត្ត ចំនួន ១១៧នាក់ ក្នុងម្នាក់ៗថវិកា ១០ម៉ឺនរៀល, កងកម្លាំងតំបន់សឹករងខេត្ត ចំនួន ៥០នាក់ ក្នុងម្នាក់ៗថវិកា ១០ម៉ឺនរៀល, ក្រុមអគ្គិសនីបាត់ដំបង ចំនួន ៨២នាក់ ក្នុងម្នាក់ៗថវិកា ១០ម៉ឺនរៀល, ក្រុមគ្រូពេទ្យ ចំនួន ១ក្រុម ទទួលបានថវិកា ២០លានរៀល និងបុគ្គលិករដ្ឋាករទឹក ចំនួន ១ក្រុម ទទួលបានថវិកា ២០លានរៀល ផងដែរ៕

To Top