ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មបានប្រកាសថា តម្លៃលក់រាយប្រេង ឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ដោយប្រេងសាំងធម្មតាតម្លៃ ៣ ៧០០ រៀលក្នុង១លីត្រ (ចុះថ្លៃ ៥០រៀល) និងប្រេងម៉ាស៊ូតតម្លៃ ៣ ៥០០ រៀលក្នុង១លីត្រ (ចុះថ្លៃ ៥០រៀល) បើធៀបនឹង១០ថ្ងៃមុន ពោលគឺមុនបុណ្យចូលឆ្នាំខ្មែរ ៕