ព័ត៌មានជាតិ

ក្លិបអ្នកកាសែតកម្ពុជា សហការនិយ័តកររ៉ាប់រងកម្ពុជា រៀបចំវេទិកា ពិភាក្សាសារព័ត៌មានស្តីពី «បច្ចុប្បន្នភាពនៃទីផ្សារ ធានារ៉ាប់រង នៅកម្ពុជា»

ភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានសហការជាមួយ សមាគមធានារ៉ាប់រងកម្ពុជា និងនិយ័តករធានារ៉ាប់រងកម្ពុជា រៀបចំវេទិកាពិភាក្សាសារព័ត៌មានស្តីពី «បច្ចុប្បន្នភាព នៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា» ដើម្បីឲ្យវិស័យធានារ៉ាប់រង នៅកម្ពុជា បាននឹង កំពុងមានការវិវឌ្ឍន៍ គួរឲ្យកត់សម្គាល់ ក្នុងពេល ដែលសាធារណជន កាន់តែច្រើនក៏បាន បង្ហាញការ ចាប់ អារម្មណ៍ និងចង់ស្វែងយល់ អំពីអត្ថប្រយោជន៍ទាក់ទង ការធានារ៉ាប់រងផងដែរ ។

ក្នុងឱកាសពិធីបើកវេទិកាពិភាក្សាសារព័ត៌មានស្តីពី «បច្ចុប្បន្នភាពនៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា» នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅសណ្ឋាគារ កាំបូឌីយាណា ភ្នំពេញ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់លោក ពុយ គា ប្រធានក្លិប អ្នក កាសែតកម្ពុជា (ក.អ.ក) លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគម ធានារ៉ាប់រងកម្ពុជា និងលោក ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា ។

ការរៀបចំវេទិកា ដូចប្រធានបទខាងលើ ធ្វើឡើងដើម្បីជួយចែករម្លែក អំពីបច្ចុប្បន្នភាព នៃទីផ្សារធានារ៉ាប់រង រួមទាំងព័ត៌មានថ្មីៗ ចុងក្រោយ អំពីការវិវឌ្ឍ នៃទីផ្សារធានារ៉ាប់រង នៅកម្ពុជានាឆ្នាំកន្លង និងជាជំនួយស្មារតី ដល់ការសរសេរអត្ថបទ និងការផ្សព្វផ្សាយប្រកប ដោយភាពច្បាស់លាស់ សម្រាប់អង្គភាពសារព័ត៌មាន ប្រហែល១០០អង្គភាព ដែលបានចូលរួមនាថ្ងៃនេះ ៕

To Top