ភ្នំពេញ ៖ សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសបញ្ឈប់ការ ចេញអាជ្ញាបណ្ណ ដល់ក្រុមហ៊ុន ផលិតស្រាបៀ និងក្រុមផលិតភេសជ្ជៈ សម្រាប់ការចែកចាយក្នុងស្រុក ។
ក្នុងឱកាសអញ្ជើញសម្ពោធ ដាក់ឲ្យដំណើរការខ្សែ សង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន អ អិម អេ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែតសង្កត់ធ្ងន់ បើក្រុមហ៊ុន ផលិតស្រាបៀ និងភេសជ្ជៈផលិតបាន សម្រាប់ការនាំចេញ ទៅក្រៅប្រទេសសម្តេច អនុញ្ញាតឲ្យដំណើរការ និងចេញអាជ្ញាបណ្ណ ប៉ុន្តែបើសម្រាប់ចែកចាយ ក្នុងស្រុកមិនអនុញ្ញាតឡើយ ។
បើតាមសម្តេច បច្ចុប្បន្នមានក្រុមហ៊ុន ប្រហែលចំនួន៨ហើយ បានស្នើសុំអាជ្ញាបណ្ណផលិតស្រាបៀ និងភេសជ្ជៈ ។
សម្តេចធិបតីបន្តថា “ក្រុមហ៊ុនភេសជ្ជៈ និងក្រុមហ៊ុនស្រាបៀ ខ្ញុំហាមខ្ញុំឈប់ឲ្យចេញឡាយសិន(អាជ្ញាបណ្ណ)ហើយ ដើម្បីផលិតក្នុងស្រុក ចែកចាយក្នុងស្រុក ខ្ញុំឈប់ឲ្យចេញឡាយ សិនហើយមាន៧-៨ហ្នឹង ប៉ុន្តែបើសុំវិនិយោគ ដើម្បីនាំចេញមួយរយភាគរយ ខ្ញុំឲ្យ តែបើសុំផលិតក្នុង ស្រុកមិនចាំបាច់ទេ ផលិតច្រើនហើយ”៕
