ព័ត៌មានជាតិ

សម្តេចតេជោ ៖ បុណ្យចូលឆ្នាំខ្មែរ ឆ្នាំនេះ ខុសពីចូលឆ្នាំខ្មែរកាលពី៥០ឆ្នាំមុន

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងពិធីបើកសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥បានមានប្រសាសន៍ថា បុណ្យចូលឆ្នាំ២០២៥នេះបានខុសប្លែកយ៉ាងខ្លាំងកាលពីឆ្នាំ១៩៧៥ ។ ការប្លែករបស់ប្រជាពលរដ្ឋដែលសម្តេចបានលើកឡើងព្រោះចូលឆ្នាំខ្មែរឆ្នាំនេះ មានកត្តាសុខសន្តិភាពពេញលេញ ។

ការលើកឡើងរបស់សម្តេចតេជោនេះ ដោយសារនៅឆ្នាំ២០២៥នេះជាខួបលើកទី៥០ នៃការចូលគ្រប់គ្រងកម្ពុជា ពីរបបខ្មែរក្រហម ចំថ្ងៃចូលឆ្នាំខ្មែរនាថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដែលពេលនោះពលរដ្ឋ នៅទូទាំងប្រទេស គ្មានពេលវេលាចូលរួមសប្បាយរីករាយ ជួបជុំញាតិមិត្តនាថ្ងៃចូលឆ្នាំខ្មែរឡើយ ដោយសារតែភ័យ ចំពោះសង្គ្រាមស៊ីវិលនៅក្នុងប្រទេស៕

To Top