ព័ត៌មានជាតិ

ឃាត់ខ្លួនក្មេងស្រី ទំនើង៨នាក់​ ដែលវាយគ្នាទៅវិញទៅមក

ភ្នំពេញ ៖ សមត្ថកិច្ចបានឃាត់ខ្លួន ក្រុមក្មេងស្រីទំនើង២ក្រុម ចំនួន៨នាក់ ពាក់ព័ន្ធករណីហិង្សា (វាយគ្នាទៅវិញទៅមក) នៅចំណុចតាមផ្លូវលំ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង៥និង៣០នាទីទៀបភ្លឺ។

ក្មេងស្រីទំនើងទាំង២ក្រុមនេះ ក្រុមទី១ឈ្មោះថា “ក្រុមGirlហៃណាំ” មាន៦នាក់ និងមួយក្រុមទៀតឈ្មោះ “ក្រុមGirlដៃពីរ” មាន២នាក់ ។

ក្មេងទំនើងឃាត់ខ្លួនរួមមាន ៖ ភាគីក ៖ ១- ឈ្មោះ ហែម ម៉ារីយ៉ា ភេទស្រី។
២- ឈ្មោះ ស៊ឹម ស៊ីវម៉ី ភេទស្រី។
៣- ឈ្មោះ សេង ស្រីយ៉ា ភេទស្រី។
៤- ឈ្មោះ តឹង សុធា ភេទស្រី។
៥- ឈ្មោះ ខាន់ លីម៉េង ភេទប្រុស។
៦- ឈ្មោះ ចាន់ នីតា ភេទ ស្រី។
ភាគីខ ៖ ១- ឈ្មោះ ហៃ ស្រីនាថ ភេទស្រី។
២- ឈ្មោះ ហ៊ិន កន្និកា ភេទស្រី។
វត្តុតាងចាប់យក ទូរស័ព្ទដៃចំនួន៨គ្រឿង និងម៉ូតូចំនួន២គ្រឿង ។
បច្ចុប្បន្នក្មេងទំនើងខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការតាមនីតិវិធី៕

To Top