ព័ត៌មានជាតិ

កម្ពុជានឹងពិនិត្យលទ្ធភាព ឆ្លើយតបទៅគណៈកម្មការ​ទន្លេមេគង្គ ជុំវិញគម្រោងព្រែកជីកហ្វូណន

ភ្នំពេញ៖ គណៈកម្មការ​ទន្លេមេគង្គ​កម្ពុជា នៅថ្ងៃ២៥ មេសានេះ បានឆ្លើយតបទៅគណៈកម្មការ​ទន្លេមេគង្គជុំវិញសំណើឲ្យកម្ពុជាផ្តល់សេចក្តីរាយការណ៍ បន្ថែមទៀតពី​គម្រោង​ព្រែកជីក​ហ្វូណនតេជោ ។

ចំពោះសំណើនេះ គណៈកម្មការ​ទន្លេមេគង្គ​កម្ពុជា អះអាងថាខ្លួននឹងសហការជាមួយស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ក្នុងការពិនិត្យលទ្ធភាពដើម្បីផ្តល់សេចក្តីរាយការណ៍ថែមទៀត ឆ្លើយតបតាមសំណើគណៈកម្មការ​ទន្លេមេគង្គ​៕

To Top