កម្មវិធី Education Fest Event នឹងរៀបចំឡើងដើម្បីផ្តល់ឱកាសឱ្យសិស្ស និស្សិត និងសាធារណជនទទួលបានការចែករំលែកចំណេះដឹង និងបទពិសោធន៍ពីអ្នកជំនាញ និងអតីតនិស្សិត។ ព្រឹត្តិការណ៍នេះនឹងផ្តោតលើការណែនាំកម្មវិធីសិក្សារបស់ សាកលវិទ្យាល័យបៀលប្រាយ និងអត្ថប្រយោជន៍នៃការអប់រំ។
កម្មវិធីសិក្សាកម្រិត បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងកម្រិតបណ្ឌិត នៅសាកលវិទ្យាល័យបៀលប្រាយ។
សាកលវិទ្យាល័យបៀលប្រាយផ្តល់ជូននូវកម្មវិធីសិក្សាជាច្រើន ដែលមានជំនាញ និងឯកទេសជាច្រើន ក្នុងចំណោមមហាវិទ្យាល័យចំនួន ៨ ដូចខាងក្រោម៖
១. មហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច
២. មហាវិទ្យាល័យសេដ្ឋកិច្ច
៣. មហាវិទ្យាល័យវិទ្យាសាស្ត្រកសិកម្ម
៤. មហាវិទ្យាល័យនីតិសាស្ត្រនិងវិទ្យាសាស្ត្រសង្គម
៥. មហាវិទ្យាល័យទេសចរណ៍និងបដិសណ្ឋារកិច្ច
៦. មហាវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
៧. មហាវិទ្យាល័យវិស្វកម្មនិងស្ថាបត្យកម្ម
៨. មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា
សូមចូលរួមជាមួយយើងនៅក្នុង កម្មវិធី Education Fest Event ដើម្បីស្វែងយល់បន្ថែមអំពីឱកាសអប់រំ និងបង្កើនចំណេះដឹងរបស់អ្នក! ✨
📍 ទីកន្លែង: ផ្សារទំនើប អុីអន ម៉ល ភ្នំពេញ
🗓️ កាលបរិច្ឆេទ: 26-27 មេសា 2025






