ព័ត៌មានជាតិ

មេដឹកនាំវៀតណាម រំលឹកដឹងគុណកម្ពុជា ក្នុងការចូលរួមជួយឧបត្ថម្ភគាំទ្រ និងជ្រោមជ្រែង ដល់កងទ័ និងប្រជាជន វៀតណាម ក្នុងបុព្វហេតុរំដោះ និងបង្រួបបង្រួមជាតិ

រូបភាព៖ SHS MEDIA

ភ្នំពេញ៖ នៅចំពោះមុខសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធាន គណបក្សប្រជាជនកម្ពុជា ថ្នាក់ដឹកនាំវៀតណាម បានរំលឹកដឹងគុណ អំពីការរួមចំណែកដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់កម្ពុជា ក្នុងការជួយឧបត្ថម្ភ គាំទ្រនិងជ្រោមជ្រែង ដល់កងទ័ព និងប្រជាជនវៀតណាម ក្នុងបុព្វហេតុរំដោះនិងបង្រួបបង្រួមជាតិ ដែលជាមូលដ្ឋានគ្រឹះ សម្រាប់វៀតណាមសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេង ក្នុងការរក្សាសន្តិភាព ការកសាង និងអភិវឌ្ឍជាតិ ឱ្យមានការរីកចម្រើន លើគ្រប់វិស័យ ដូចបច្ចុប្បន្ន ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់អគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភាកម្ពុជា។

VN EXPRESS

ការរំលឹកដឹងគុណនេះ នេះធ្វើឡើង ក្នុងឱកាសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធានគណបក្សប្រជាជនកម្ពុជា បានទស្សនកិច្ចនៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីចូលរួមខួបលើកទី៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិវៀតណាម ដែលបានប្រព្រឹត្តទៅពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។

នៅក្នុងឱកាសទស្សនកិច្ច សម្ដេចតេជោ បានជួបពិភាក្សា ការងារទ្វេភាគីជាមួយ លោក តូ ឡឹម អគ្គលេខាធិការបក្ស កុម្មុយនីស្តវៀតណាមលោក ជិន ថាញ់មិន ប្រធានរដ្ឋសភា វៀតណាម និងលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម។

VN EXPRESS

ក្នុងជំនួបខាងលើ សម្តេចតេជោ ហ៊ុន សែន បានសម្តែង នូវអំណរសាទរយ៉ាងកក់ក្ដៅ បំផុតចំពោះការប្រារព្ធទិវា ជាប្រវត្តិសាស្ត្ររបស់វៀតណាម ៕

VN EXPRESS
To Top