ព័ត៌មានជាតិ

ស្ថានភាពសេរីភាព សារព័ត៌មាននៅកម្ពុជា មានភាពល្អប្រសើរ

ភ្នំពេញ ៖ នៅឆ្នាំ២០២៥នេះ យោងតាមលទ្ធផលនៃការស្ទង់មតិ ៨១,៤% នៃអ្នកសារព័ត៌មាន មកពីបណ្តារាជធានី ខេត្តទាំង២៥ បានសបញ្ជាក់ថា ស្ថានភាពសេរីភាព សារព័ត៌មាន នៅកម្ពុជាមានភាពល្អប្រសើរ។ នេះបើយោងតាមលទ្ធផល នៃការសិក្សាស្តីពីស្ថានភាពសេរីភាព សារព័ត៌មានកម្ពុជាឆ្នាំ២០២៥ ដែលរៀបចំរបាយការណ៍ ស្តីពីស្ថានភាពសេរីភាព សារព័ត៌មានដោយក្រសួងព័ត៌មាន ។

ស្ថានភាពល្អប្រសើរនេះ ដោយសារអ្នកសារព័ត៌មាន សមាគមសារព័ត៌មាន ដៃគូ វិស័យ ឯកជន និងតួអង្គពាក់ព័ន្ធ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ ការអនុវត្ត និងអភិវឌ្ឍន៍ការផ្សព្វផ្សាយព័ត៌មាន បានប្រសើរថែមមួយ កម្រិតទៀតដែលបានរួមចំណែកដល់កិច្ចខិត ខំរបស់រាជរដ្ឋាភិបាលដើម្បីធានា និងការពារសេរីភាពសារព័ត៌មាន និងសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ស្របតាមរដ្ឋធម្មនុញ្ញ និងគោលការណ៍ច្បាប់ នៃកម្ពុជាជាធរមាន។

ដោយក្នុងរយៈពេលចុង ក្រោយនេះ ប្រតិបត្តិករ និងតួអង្គជាតិ អន្តរជាតិក្នុងវិស័យព័ត៌មាន បានមើលឃើញជាក់ ស្តែងអំពីសកម្មភាពផលិត និងផ្សព្វផ្សាយព័ត៌មានគ្រប់ទម្រង់ ទាំងតាមប្រព័ន្ធផ្សព្វផ្សាយ ប្រពៃណីនិងទំនើប បានយ៉ាង ស្វាហាប់ របស់អគ្គនាយកដ្ឋានប្រព័ន្ធផ្សព្វផ្សាយទាំងអស់ នៃក្រសួងព័ត៌មាន និងមន្ទីរព័ត៌មានក្នុង២៥រាជធានីខេត្ត ដើម្បីធានាការទទួលបានព័ត៌មានពិតគ្រប់ជ្រុងជ្រោយ របស់ប្រជាជននៅគ្រប់ទិសទី តាមតម្រូវការ និងទាន់ហេតុការណ៍ ដោយផ្អែកលើអភិក្រម ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្តនិងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន ។
ការចេញផ្សាយរបាយការណ៍​ របស់ក្រសួងព័ត៌មានដែលមានកម្រាស់ប្រមាណជា៦៥ទំព័រនេះ ធ្វើឡើងមុនមានជំនួប ជាលើកទី៧ រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយក្រុមព័ត៌មាន នៅមជ្ឈមណ្ឌល OCIC នាថ្ងៃ៣ ឧសភា ចំថ្ងៃទិវាសិទ្ធិសេរីភាពសារព័ត៌មាន ពិភពលោកលើកទី៣២ ៕

To Top