ព័ត៌មានជាតិ

និពន្ធនាយក សារព័ត៌មាន ដើមអម្ពិល បរិច្ចាគឈាម អបអរសាទរ ទិវាសេរីភាពសារព័ត៌មាន ពិភពលោក

ភ្នំពេញ: ក្នុងឱកាស អបអរសាទរ ទិវាសេរីភាពសារព័ត៌មាន ពិភពលោក លោក សយ សុភា និពន្ធនាយកសារព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃសៅរ៍ ទី៣ ខែ ឧសភា ឆ្នាំ ២០២៥ បានមកបរិច្ចាគឈាម នៅមន្ទីរពេទ្យគន្ធបុប្ផា។

លោក  សុភា ដែលតែងបរិច្ចាគឈាម ជាប្រចាំ បានលើកឡើងថា “ការបរិច្ចាគឈាម គឺជាការវិការដ៏សប្បុរសដើម្បីសង្គ្រោះជីវិតកុមារ ។” “ខ្ញុំរីករាយប្រកបដោយមោទនភាព ដែលអាចធ្វើកិច្ចការនេះ”។

ផ្ទាំងពាណិជ្ជកម្ម

ឆ្លងកាត់បទសរសេរ ព័ត៌មានសុខាភិបាល លោក សុភា បានចាត់ទុកការបរិច្ចាគឈាម គឺរឿងសំខាន់បំផុតមួយ ក្នុងឆាកជីវិតមនុស្សដែលត្រូវធ្វើ យ៉ាងហោចណាស់ អោយបាន១ដង។

លោក ក៏សូមអំពាវនាវ ដល់អ្នកសារព័ត៌មាន និងសប្បុរសជន ទាំងឡាយ បន្តរួមគ្នា បរិច្ចាគឈាម ដើម្បីសង្រ្គោះជីវិត តាមលទ្ធភាព៕

To Top