ព័ត៌មានជាតិ

លោក រ៉ុង ឈុន ត្រូវបានតុលាការ ដកសិទ្ធិធ្វើនយោបាយ

ភ្នំពេញ ៖ ទីប្រឹក្សាគណបក្ស កម្លាំងជាតិកម្ពុជា លោក រ៉ុង ឈុន នៅព្រឹកថ្ងៃ៥ ឧសភា ត្រូវបានសាលាដំបូង រាជធានីភ្នំពេញផ្តន្ទាទោស និងដកហូតសិទ្ធិនយោបាយជាអចិន្ត្រៃយ៍ ។ នេះបើតាមការចុះផ្សាយ របស់អង្គការលីកាដូ។

សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃ៥ ឧសភានេះ បានបើកសវនាការលើ លោក រ៉ុង ឈុន ពីបទ ញុះញង់បង្ក ឱ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម និងបទមិនរាងចាល បន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម ។ ក្រោយបើកសវនាការតុលាការ សម្រេចឱ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ និងដកហូតសិទ្ធិបោះឆ្នោតនិង ឈរឈ្មោះបោះឆ្នោតជាអចិន្ត្រៃយ៍ ។

តុលាការក៏បានពិន័យ លោក រ៉ុង ឈុន ជាប្រាក់ចំនួន៤លានរៀល ។ ការផ្តន្ទាទោសនេះ បន្ទាប់ពី លោក រ៉ុង ឈុន បញ្ចេញមតិមិនពិតទាក់ទងនឹងការបោកប្រាស់ តាមប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា និងបញ្ហាព្រំដែនកម្ពុជា-វៀតណាម ៕

To Top