ព័ត៌មានជាតិ

ឧត្ដមសេនីយ៍ទោ សោម ស៊ុន នាំថវិកាបេឡា មរណសង្គ្រោះ ជូនក្រុមគ្រួសារសព អតីតយុទ្ធជន

ខេត្តកំពង់ធំ: នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី នាំយកនូវថវិកាបេឡាមរណសង្គ្រោះ ជូនគ្រួសារសពអតីតយុទ្ធជនពិការ ដែលជាយុទ្ធមិត្តរួមអាវុធ រួមការងារ ក្នុងទសវត្សឆ្នាំ១៩៨០ ដែលបានទទួលមរណភាព នៅវេលាម៉ោង១:១៥នាទីយប់ឈានចូលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ ដោយរោគាពាធក្នុងជន្មាយុ ៧៧ឆ្នាំ នៅភូមិបាណក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ឈ្មោះ ប្រាក់ សាខន ឋានន្តរសក្តិ ពលបាលឯក អតីតនៅអង្គភាព យោធាស្រុកបារាយណ៍ និងអង្គភាព កងវរសេនាតូចលេខ១ចាស់ នៃយោធា ខេត្តកំពង់ធំ លោកបានត្រូវរបួសពិការ នៅសមរភូមិអូរពោធិ៍ ខេត្តព្រះវិហារ ។ លោកជាអតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ រួមចំណែកក្នុងការអនុវត្តន៍នូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើឲ្យប្រទេសជាតិយើង មានសុខសន្តិភាព និងការឯកភាពជាតិ ពេញលេញដូចសព្វថ្ងៃនេះ ។

នៅក្នុងឱកាសនេះដែរឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូននូវថវិកា បេឡាមរណសង្គ្រោះចំនួន៤លានរៀល ជូនក្រុមគ្រួសារសព ព្រមទាំងអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនក្រុមគ្រួសារសព រួមមាន អង្ករចំនួន ១០០គីឡូក្រាម មីជាតិចំនួន៤កេស ទឹកត្រីទឹកស៊ីអ៉ីវចំនួន៤យួរ និងត្រីខកំប៉ុងចំនួន១កេសធំ ផងដែរ៕
ដោយសំនៀង

To Top