ព័ត៌មានជាតិ

សម្តេចធិបតី ជួបសន្ទនាជាមួយ នាយករដ្ឋមន្រ្តីអូស្ត្រាលី ចំពោះជោគជ័យនៃការបោះឆ្នោត

ភ្នំពេញ ៖ នៅរសៀលថ្ងៃ៦ ឧសភានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានជួបសន្ទនាជាមួយលោក Anthony Albenese នាយករដ្ឋមន្ត្រីអូស្ត្រាលីតាមទូរសព្ទ ដើម្បីអបអរសាទរជាមួយនឹងជោគជ័យ ដ៏ត្រចះត្រចង់របស់គណបក្សពលករអូស្ត្រាលី (Australian Labor Party) ក្នុងការបោះឆ្នោតសហព័ន្ធ កាលពីថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០២៥ ។

បើតាមសម្តេចធិបតី លទ្ធផលនៃការបោះឆ្នោតរបស់អូស្ត្រាលីនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ប្រជាពលរដ្ឋអូស្ត្រាលី មានជំនឿជឿជាក់យ៉ាងមុតមាំ លើការដឹកនាំរបស់លោក Anthony Albeneses និងបន្តគាំទ្រលោកធ្វើជានាយករដ្ឋមន្ត្រី ដើម្បីដឹកនាំរដ្ឋាភិបាល កសាងសមិទ្ធផលបន្ថែមទៀតជូនប្រជាពលរដ្ឋអូស្ត្រាលី។

សម្តេចធិបតីមានជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់លោក ប្រទេសកម្ពុជា-អូស្រ្តាលី នឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីជាផលប្រយោជន៍រួមរបស់ប្រទេស និងប្រជាជនកម្ពុជា-អូស្ត្រាលី៕

To Top