ព័ត៌មានជាតិ

ពាក្យមួយឃ្លា របស់ប្រធានរដ្ឋ ទីម័រឡេស្តេ៖ សម្តេចហ៊ុន សែន ដឹកនាំ ពីរបបរបបប្រល័យពូជសាសន៍ ឆ្ពោះទៅរកសន្តិភាព…

ភ្នំពេញ៖ លោក ចូសេ រ៉ាម៉ូស-ហូតា ប្រធានាធិបតីនៃសាធារណៈរដ្ឋ ប្រជាធិបតេយ្យទីម័រឡេស្តេ បានបង្ហោះសារជាសាធារណៈ ដោយក្តីគោរពស្រឡាញ់ រាប់អានដ៏ជ្រាលជ្រៅបំផុត ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងជាប្រធានព្រឹទ្ធសភា។

លោក ចូសេ បានសរសេរថា ៖ ហ៊ុន សែន​ ,ជាមិត្តល្អ មិត្តល្អបំផុត មកលេងពួកយើង។ ជាអ្នករំដោះហើយនិងជាស្ថាបនិកនៃកម្ពុជាទំនើប ហ៊ុន សែន បានដឹកនាំប្រជាជនរបស់គាត់ពីអំពើប្រល័យពូជសាសន៍ ឆ្ពោះទៅកាន់សន្តិភាពនិងភាពរុងរឿង។

លោកបន្តថា “កាលពីម្សិលមិញនេះ ខ្ញុំជាអ្នកបើកឡានជូនគាត់ផ្ទាល់”។

លោកប្រធានរដ្ឋ ធ្លាប់បានមកបំពេញទស្សនកិច្ចនៅកម្ពុជា នាថ្ងៃទី ១៩ ដល់ ២១ ខែ តុលា ឆ្នាំ ២០២២។

To Top