បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អធិការបតីអាល្លឺម៉ង់លោក Friedrich Merz បានប្រាប់រដ្ឋាភិបាលអាមេរិកឱ្យ នៅឱ្យឆ្ងាយ ពីនយោបាយក្នុងស្រុក របស់ប្រទេសរបស់ខ្លួន។
ការលើកឡើងនេះបន្ទាប់ពីមន្ត្រីរដ្ឋបាល Trump បានរិះគន់ការចាត់ តាំងគណបក្សធំទីពីររបស់អាល្លឺម៉ង់ Alternative for Germany (AfD) ជាអង្គការ ជ្រុលនិយម ។
បន្ទាប់ពីការផ្លាស់ប្តូរកាលពីសប្តាហ៍មុន ដោយទីភ្នាក់ងារស៊ើបការណ៍ក្នុងស្រុករបស់ទីក្រុងប៊ែរឡាំង BfV អនុប្រធានាធិបតីសហរដ្ឋអាមេរិក J.D. Vance បាននិយាយថា ការបង្កើតរបស់អាល្លឺម៉ង់ បាន សាងសង់ឡើងវិញ នូវជញ្ជាំងប៊ែរឡាំង។
បន្ថែមពីនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio បានប្រកាសថា សេដ្ឋកិច្ចដ៏ធំបំផុតរបស់សហភាពអឺរ៉ុបបានក្លាយទៅជា ការក្លែងបន្លំ ហើយបានអំពាវនាវឱ្យអាជ្ញាធរ អាល្លឺម៉ង់ផ្លាស់ប្តូរទិសដៅថែមទៀតផង។
Merz ដែលត្រូវបានបោះឆ្នោតជ្រើសរើស ជាអធិការបតីបន្ទាប់ពីបរាជ័យក្នុងការបោះឆ្នោត បញ្ជាក់លើកដំបូងរបស់គាត់នៅក្នុងសភាបានប្រាប់ទូរទស្សន៍ ZDF កាលពីថ្ងៃអង្គារថា ៖ ការសង្កេតមិនសមហេតុផលកំពុងលេចចេញពីទីក្រុងវ៉ាស៊ីនតោន ទាក់ទងនឹងការធ្វើការជាមួយនឹងគណបក្សស្តាំនិយម AfD ដោយអាជ្ញាធរអាល្លឺម៉ង់ ។
ក្នុងនោះលោកអធិការបតីបានសង្កត់ធ្ងន់ថា គាត់៖ចង់លើកទឹកចិត្តរដ្ឋាភិបាលអាមេរិក គួរតែនៅឱ្យនៅឆ្ងាយពីនយោបាយ ក្នុងស្រុករបស់អាល្លឺម៉ង់បំផុតនៅពេលនេះ ៕
ប្រែសម្រួល៖ស៊ុនលី
