ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហើបថា មានជនបោកប្រាស់ម្នាក់ បានក្លែងបន្លំធ្វើជាប្អូនជីដូនមួយ របស់សម្តេច បានផ្ញើសារតាមបណ្តាញតេឡេក្រាម ដើម្បីស្នើសុំលុយពីសម្តេច កាលពីពេលកន្លងមក ។
បើតាមសម្តេចដោយសារមានសង្ស័យ ទើបសម្តេចបានស្នើឲ្យផ្ញើសារមកនោះ បញ្ចេញជាសំឡេង ប៉ុន្តែខាងជនអនាមិកនោះ មិនព្រមបញ្ចេញសំឡេងនោះទេ ។
សម្ដេចធិបតីយល់ឃើញថា ការកើនឡើងនូវប្រព័ន្ធបោកប្រាស់ តាមអនឡាញនេះ ដោយសារ ការវិវត្តន៍ជឿនលឿន នៃប្រព័ន្ធ AI ខណៈប្រព័ន្ធនេះ មានជនខិលខូចកំពុងវាយលុក លើបណ្ដាញទូរគមនាគមន៍ និងព័ត៌មាន បង្កើតព័ត៌មានកន្លែងក្លាយ និងការឆបោក ៕
